តានិងយាយ នាំគ្នាថតPre-Wedding ជាលើកដំបូង ក្រោយ រស់នៅជាមួយគ្នា តាំងពី អាយុ ២០ ឆ្នាំ គ្មាន រូបថត ជាមួយគ្នាទាល់តែសោះ
ព័ត៌មានជាតិ
265

ថៃ ៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ឃ្លីបវីដេអូមួយ ត្រូវបានមានអ្នកចូលទស្សនា រហូតដល់ ១០លានដងឯណោះ បង្ហាញពីសកម្មភាព របស់លោកតាអាយុ ៨៦ ឆ្នាំម្នាក់ បានថតរូប Pre-Wedding ជាលើកដំបូងក្នុងជីវិតជាមួយលោកយាយ ដែលជាភរិយា ក្រោយត្រូបាន ទម្លាយ ថា ពួកគាត់បានរស់នៅ ជាមួយគ្នា តាំងពី អាយុ ២០ ឆ្នាំ តែមិន ដែល មាន រូបភាព ជាមួយ គ្នានោះ ឡើយ។

ម្ចាស់ឃ្លីប និងជាអ្នកថត Pre-Wedding ជូនលោកយា និងលោកយាយ បានទម្លាយអារម្មណ៍របស់ខ្លួនថា គាត់ធ្លាប់ថតរូបគូស្នេហ៍ជាច្រើនដង ឲ្យមនុស្សជាច្រើន តែនៅ តែ ចាញ់ ក្តី ស្រលាញ់ របស់លោក តា និង យាយ មួយគូនេះ ។ លោកតាអាយុ ៨៦ឆ្នាំ និងលោកយាយអាយុ ៨៥ឆ្នាំ ក្នុងរូបនេះ គាត់ជាអ្នកជិតខាងគ្នាក្រោយផ្ទះ ធ្លាប់ ឃើញ តាំង ពី ក្មេង ហើយក៏ដឹងថាពួកគាត់ទាំង២ស្រឡាញ់គ្នាខ្លាំងណាស់ រស់នៅជាមួយគ្នាតាំងពីអាយុ២០ឆ្នាំមកម្ល៉េះ រហូតមកដល់ពេលនេះមានរយៈពេល៦៥ឆ្នាំហើយ តែក្តីស្រឡាញ់របស់គាត់មិនដែលប្រែប្រួលនោះទេ។ ដោយសារតែពួកគាត់មិនដែលមានរូបថតជាមួយគ្នាសោះ ព្រមការស្រឡាញ់និងអាណិត លោកក៏ស្វែងរកឈុត មកឲ្យលោកតាលោកយាយ និងថតជូនលោកទាំង២ ចេញពីបេះដូង បំពេញក្តីស្រម៉ៃរបស់លោកទាំង២ ដោយលោកតានិងលោកយាយ បញ្ជាក់ថា ពួកគាត់សប្បាយចិត្តខ្លាំងណាស់ ៕


Telegram