យន្តហោះដឹកអ្នកដំណើរមួយគ្រឿងហោះឡើងភ្លាម ស្រាប់តែបាត់ខ្លួនជាមួយនឹងមនុស្ស២២នាក់ នៅប្រទេសនេប៉ាល់
អន្តរជាតិ
266

អន្តរជាតិ៖ យន្តហោះដឹកអ្នកដំណើរតូចមួយដែលមានមនុស្សជិះលើយន្តហោះចំនួន២២ នាក់បានបាត់ខ្លួនក្នុងអាកាសធាតុមានពពកក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃអាទិត្យ ហើយអាជ្ញាធរបានផ្អាកការស្វែងរកដោយ ស្ថានភាពលំបាកនៅពេលយប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

អ្នកនាំពាក្យប៉ូលិស លោក Bishnu Kumar KC បានប្រាប់រ៉យទ័រថា «ប្រតិបត្តិការស្វែងរកត្រូវបានផ្អាកសម្រាប់ថ្ងៃនេះ ដោយសារភាពងងឹត»។ « យើងមិនអាចមានការរីកចម្រើនណាមួយឡើយ ក្នុងការស្វែងរកនឹងបន្តនៅព្រឹកស្អែក»។

សូមបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Tara Airlines ដែលហោះហើររយៈពេល ១៥នាទីទៅកាន់ទីក្រុង Jomsom បានហោះចេញពី ទីក្រុង ប៉ូខារ៉ា (Pokhara) ចម្ងាយ២០០គីឡូម៉ែត្រ (១ ២៤ ម៉ាយ) ភាគខាងកើតនៃទីក្រុង ខាតម៉ានឌូ(Kathmandu) ហើយវាបានបាត់ការទាក់ទងជាមួយប៉មអាកាសយានដ្ឋានភ្លាមៗ បន្ទាប់ពីការហោះហើរ។

មន្ត្រីប៉ូលីស លោក Ramesh Thapa បាននិយាយថា មិនមានព័ត៌មានអំពីយន្តហោះនេះនៅឡើយនោះទេ ហើយការស្វែងរកកំពុងដំណើរការ។ អ្នក នាំ ពាក្យ ក្រុមហ៊ុន Tara Air បាន ប្រាប់ ទីភ្នាក់ងារ ព័ត៌មាន AFP ថា៖ «ជើង ហោះ ហើរ ក្នុង ស្រុក ដែល ធ្វើ ដំណើរ ទៅ ទៅទីក្រុងJomsom ចេញពីក្រុង Pokhara បាន បាត់ បង់ ការ ទាក់ ទង»។ លោក បាន និយាយ ថា មាន អ្នក ដំណើរ ១៩ នាក់ នៅ លើ យន្តហោះ និង សមាជិក នាវិក ៣ នាក់ ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ឧទ្ធម្ភាគចក្រស្វែងរកមួយគ្រឿង បានត្រឡប់មកពីក្រុង Jomsom ដោយសារតែអាកាសធាតុអាក្រក់ដោយមិនបានកំណត់ទីតាំងយន្តហោះ» ។«ឧទ្ធម្ភាគចក្រ បាន ត្រៀម ខ្លួន ជា ស្រេច ដើម្បី ហោះ ចេញ ដើម្បី ស្វែង រក ពីក្រុង Kathmandu, Pokhara និង Jomsom នៅ ពេល ដែល ស្ថានភាព អាកាសធាតុ បាន ប្រសើរ ឡើង។ ក្រុម រុករក របស់ កងទ័ព និង ប៉ូលិស បាន ចាកចេញ ទៅ កាន់ កន្លែង នោះ»ផងដែរ។

សូមរម្លឹកថា ក្នុងឆ្នាំ ២០១៦ យន្តហោះ Twin Otter របស់ក្រុមហ៊ុនអាកាសចរណ៍ Tara Airlines ដែលហោះហើរដូចគ្នានេះ បានធ្លាក់បន្ទាប់ពីហោះឡើង ដោយបានសម្លាប់មនុស្សទាំង២៣នាក់នៅលើយន្តហោះ។ ក្នុងឆ្នាំ ២០១២ យន្តហោះ Agni Air ក៏ហោះហើរពីក្រុងPokhara ទៅក្រុងJomsom បានធ្លាក់ដោយសម្លាប់មនុស្ស១៥នាក់ និងមនុស្សប្រាំមួយនាក់បានរួចជីវិត។

ហើយក្នុងឆ្នាំ ២០១៤ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ ដែលហោះហើរពី ក្រុង Pokhara ទៅក្រុង Jumla បានធ្លាក់ដោយសម្លាប់មនុស្សទាំងអស់១៨នាក់នៅលើយន្តហោះ៕

ប្រភព៖  Al Jazeera

Telegram