ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះ លោក លឹម ផាន់ភារៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំកោះជីវាំង តំណាងលោក សេង យូអ៊ាន់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកងទ័ពជើងទឹក គណបក្សប្រជាជនកម្ពុជា បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ពិធី បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលនេះដែរ ក៏មានការចូលរួមពី សមាជិក សមាជិការចំនួន ៩៨៩នាក់ និងមានការប្រើប្រាស់ទូកតូចធំចំនួន១៣៨ទូកផងដែរ ។
ក្នុងឱកាសនោះដែរ លោក លឹម ផាន់ភារៈអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំកោះជីវាំង តំណាងលោក សេង យូអ៊ាន់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក៏បានលើកឡើង ពី គោលនយោបាយ គណបក្ស ប្រជាជន កម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជា ប្រមុខលើ ការគ្រប់គ្រង ដឹកនាំ និង អភិវឌ្ឍន៍ ឃុំ សង្កាត់ ក៏ដូចជា ថែ រក្សា សន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាព ពលរដ្ឋ ឱ្យ រីកចម្រើន សុខ សុវត្ថិភាព សុភមង្គល ជាដើម ។ ដូច្នេះសូមឲ្យ សមាជិក សមាជិកា គណបក្ស និង ពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោត ជូន គណបក្ស ប្រជាជន កម្ពុជា តាម លេខ រៀង ឃុំ សង្កាត់ ដើម្បី បាន បេក្ខជន គណបក្សប្រជាជនកម្ពុជា បាន ដឹកនាំ មូលដ្ឋាន បន្តទៀតឆ្ពោះទៅរកភាពជោគជ័យ រីកច្រើនគ្រប់វិស័យ និងមានសន្តិភាពជានិរន្ត៍៕