សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលផ្លោងចំនួនប្រាំបីគ្រាប់ចេញពីទីតាំងជាច្រើន កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានបញ្ចប់សមយុទ្ធរួមគ្នាជាលើកដំបូងរបស់ពួកគេ ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះអាមេរិក ក្នុងរយៈពេលជាង៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។
ទីក្រុងព្យុងយ៉ាង បានធ្លាក់ចុះទ្វេដងលើការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីអាវុធរបស់ខ្លួននៅឆ្នាំនេះ បើទោះបីជាប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចដ៏អាក្រក់ក៏ដោយ ដោយមន្ត្រីនិងអ្នកវិភាគបានព្រមានថា របបនេះកំពុងរៀបចំការសាកល្បងនុយក្លេអ៊ែរថ្មី។
នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បាននិយាយថា «យោធារបស់យើងបានរកឃើញមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនប្រាំបីដែលបាញ់ដោយកូរ៉េខាងជើង»។
បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងពិតជាបាញ់សាកល្បងមីស៊ីល នៅម៉ោងចន្លោះពី៩៖០៨នាទី ដល់ម៉ោង ៩៖៤៣នាទីព្រឹក ខណៈរដ្ឋាភិបាលជប៉ុន ក៏បានទទួលស្គាល់ដែរថាទំនងជាបានកូរ៉េខាងជើងបាញ់មីស៊ីលផ្លោង។
គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះ រ៉ូណាល់ រីហ្កេន (Ronald Reagan) បានចូលរួមក្នុងសមយុទ្ធខាងលើ រួមជាមួយនាវាចម្បាំងមួយចំនួនទៀត។ រីឯភាគីកូរ៉េខាងត្បូង ក៏បានបញ្ជូននាវាយោធារបស់ខ្លួន ឱ្យចូលរួមផងដែរ។
វាគឺជាសមយុទ្ធយោធារួមគ្នាលើកទីមួយរវាងសម្ព័ន្ធមិត្តទាំងពីរ គិតចាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីខែឧសភា ហើយក៏ជាសមយុទ្ធយោធាទ្វេភាគីលើកដំបូងផងដែរ ដែលមានវត្តមាននាវាផ្ទុកយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិក គិតតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧មក៕
ប្រភព៖ Bangkok Post