កម្មករម្នាក់ខ្វះលុយដណ្តឹងប្រពន្ធរត់មកថ្វាយ បង្គំ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ៣ដងសុំឲ្យឯកឧត្តម ជួយបង្គ្រប់ថ្លៃបណ្ណាការ
ព័ត៌មានជាតិ
133

បើនិយាយអំពីសេដ្ឋីល្បីៗ មានប្រាក់វាល់លាន មានមុខជំនួញជាច្រើនក្នុងដៃនៅកម្ពុជា គេកម្រនឹងរំលងឈ្មោះរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមហាជនទូទៅ តែងស្គាល់ថាជាអ្នកជំនួញកសិកម្មធំជាងគេ បំផុតនៅកម្ពុជានោះទេ ហើយឯកឧត្តម ក៏ត្រូវបានមហាជន ដាក់រហស្សនាមជា ឯកឧត្តមចិត្តធម៌ផងដែរ។ ស្រាប់តែនៅម្សិលមិញនេះ មានបុរសម្នាក់ រត់មក ថ្វាយ បង្គំ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ៣ដង រួចហើយសុំឲ្យ ឯកឧត្តម ជួយចេញថ្លៃបង្គាប់បណ្តាការ រៀបការប្រពន្ធឲ្យខ្លួន ទៅវិញ។

ជាក់ស្តែងតាមការបង្ហោះ នៅលើផេកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះសារថា «ថ្ងៃ នេះ ពិតជា សំណាង ខ្លាំង ណាស់ ខ្ញុំ ដើរក អុស ប្រទះឃើញ ហ្គាស់ទៅវិញ ចុះមក ពិនិត្យ មើលការងារ សាងសង់ លំនៅឋាន អោយ បុគ្គលិក កម្មករ ស្រាប់តែមាន កម្មករ ម្នាក់រត់មក ថ្វាយ បង្គំ ៣ដងហើយ ពោលពាក្យ ថា ស្រឡាញ់ប្រពន្ធ ម៉ែគាត់ បង្គាប់ បីពាន់ ដុល្លារ ពេលនេះ សន្សំប្រាក់ ខែ បានតែ មួយពាន់ប្រាំរយទេ បើអុំ ចង់អោយខ្ញុំរស់នៅ តទៅមុខទៀត សុំលោក អុំ ជួយ ១៥០០ ដុល្លារ បន្ថែម ទៀត មក ខ្ញុំទ្រាំ ទៅ មុខទៀត លែងបានហើយ អត់មានរឿងអី ដែលត្រូវ ប្រកែក ប្រណាំ ង ទេ មានតែ ជូនតាម សំណើតែ ប៉ុណ្ណឹង ឯង » ។

ក្នុងនោះក៏មានមហាជនជាច្រើន កោតសរសើរចំពោះទឹកចិត្ត ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី យ៉ាងខ្លាំងផងដែរ ដែលជួយបំពេញបំណងរបស់បុរសខាងលើ ៕

Telegram