មិនដឹងខឹងចិត្តរឿងអ្វី! បុរសម្នាក់ចាក់សាំងដុតខ្លួនឯងបញ្ចប់ជីវិត ផ្អើលរង្វង់មូលវាលរេញ
ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយបុរសម្នាក់ បានកាន់ដបទឹកបរិសុទ្ធ ដែលមានសាំង នៅក្នុងដៃ ហើយចាក់ស្រោចដុតខ្លួនឯង ឆេះយ៉ាងសន្ធោសន្ធៅក្នុងកម្តៅភ្លើងរាប់ម៉ឺនអង្សារ ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយបាញ់ពន្លត់ ទម្រាំរលត់ ជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋបញ្ជូនទៅកាន់មន្ទីរពទ្យកាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុង ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បុរសដែលដុតខ្លួនឯងខាងលើនេះ មិនទាន់ស្គាល់ពីអត្តសញ្ញាណនោះទេ ដោយបានដើរតាមដងផ្លូវជាតិលេខ៤ ពីជើងទៅត្បូង ហើយមកដល់ចំណុចខាងលើ ក៏ចាក់សាំងដុតខ្លួតឯងតែម្តង ភ្លាមៗត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិចលិគឹមឌី៕







