ស្មាត ផ្ដល់រង្វាន់លុយសុទ្ធ ដល់ទៅ១ម៉ឺនដុល្លារ ពីប្រូម៉ូសិន E-Top up to Win
ព័ត៌មានជាតិ
770

កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗនេះយើងសង្កេតឃើញថា ក្រុមហ៊ុនស្មាតបានប្រារព្ធកម្មវិធីក៏ធំសម្បើមមួយ និងជាលើកដំបូងរបស់ខ្លួនគឺ Smart Consumers Event ដែលជាកម្មវិធីប្រកាសដាក់ អោយប្រើប្រាស់នូវផលិតផលថ្មីៗទាំង 5 មុខរបស់ខ្លួននៅថ្ងៃតែមួយ។

ដូចដែរដឹងអ៊ីចឹងថា ស្មាត ជាក្រុមហ៊ុនឈានមុខគេ ជាមួយប្រព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាដែលមានចក្ខុវិស័យ តែងតែមានអ្វីថ្មី ជូនអតិថិជន ជាបន្តបន្ទាប់រហូតមក។

ក្នុងថ្ងៃដ៏វិសេសវិសាលនេះ ស្មាត មានកិត្តយសជាខ្លាំង និងបានបង្ហាញផលិតផលថ្មីមួយ ក្នុងចំណោមផលិតផលទាំង ៥ ។ យើងសង្កេតឃើញថាមានផលិតផលមួយ ដែលពិតជាផ្តល់ភាពងាយស្រួយដល់អតិថិជនជាខ្លាំង ពិសេសជាងនេះទៀត គឺអមមកជាមួយនឹងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតផង។

សុំណែនាំអ្នកទាំងអស់គ្នានូវផលិតផលថ្មីនោះគឺ ប្រូម៉ូសិន «E-Top Up to WIN»។ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ថាអ្វីទៅជា E-Top Up ហើយមែនទេ? E-Top Up ជាការបញ្ចូលលុយបែបឌីជីថល តាមរយៈកម្មវិធី ស្មាតណាស់ Smart វេបសាយ តាមធនាគារដែលជាដៃគូរសហការរបស់ Smart និង តាមបណ្តាដៃគូលក់រាយពាសពេញប្រទេស ដោយងាយគ្រាន់តែចុច២-៣ ឃ្លីកតែប៉ុណ្ណោះ។ តែនៅថ្ងៃនេះវាមិនត្រឹមតែជា E-Top Up តែប៉ុណ្ណោះទេ! រាល់ការបញ្ជូលលុយតាម E-Top Up ចាប់ពី 5,000រៀល លោកអ្នកនឹងទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានជាងរាប់លានរង្វាន់។

រាល់ការបញ្ជូលលុយ Smart ធានា100% ថាលោកអ្នកនឹងទទួលបានរង្វាន់ ជាពិសេសអ្នកនឹងមានឱកាសឈ្ន រង្វាន់ធំ លុយសុទ្ធ 10,000 ដុល្លារ រហូតទៅដល់ ៨រង្វាន់ លុយសុទ្ធ ១០០ ដុល្លារ ទូរស័ព្ទ OPPO Find Series, OPPO Reno Series, Smart Hero II និង អ៊ីនធឺណេតរាប់លានរង្វាន់ទៀតផង។

នេះជាអ្វីដេលស្មាតតែងតែធ្វើ ដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលតែមួយមុខប៉ុណ្ណោះទេ តែក៏បន្ថែមមកជាមួយរង្វាន់ អមមកជាមួយ។ ទាំងនេះជាភាពជោគជ័យ និង ជាជំហ៊ានឈានមុខគេដែលស្មាតបានផ្ដល់ជូនអតិថិជន ៕


Telegram