សាររំលែកមរណទុក្ខ របស់ សម្ដេចក្រឡាហោម ស ខេង ចំពោះមរណភាពរបស់ លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ អនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអនុប្រធានក្រុមការងារតាមដានការដោះស្រាយមតិយោបល់ ឬសំណូមពរ របស់មហាជនក្នុងគេហទំព័រហ្វេសបុក សម្ដេចក្រឡាហោម
ព័ត៌មានជាតិ
350

រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូន លោកស្រី ឆាយ យូលីកា ព្រមទាំងក្រុមគ្រួសារ ។

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ ជាអនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ និងជាអនុប្រធានក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពរ របស់មហាជនក្នុងគេហទំព័រហ្វេសបុក សម្ដេចក្រឡាហោម និងត្រូវជាស្វាមីរបស់លោកស្រី ដែលបាន ទទួលមរណភាពកាលពីថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៤៥ឆ្នាំ វេលាម៉ោង ០០:៤៧នាទី រំលងអាធ្រាត ដោយរោគាពាធ ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងនេះ សម្ដេចក្រឡាហោម ស ខេង សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយលោកស្រី ដោយសេចក្តីអាឡោះអាល័យចំពោះការបាត់បង់នូវស្វាមី និងឪពុកជាទីគោរពស្រលាញ់ ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវមន្ត្រីនគរបាលជាតិ មួយរូប ដែលធ្លាប់បានបំពេញភារកិច្ចយ៉ាងសកម្មជូនអង្គភាព នារយៈពេលកន្លងមក ។

សម្ដេចក្រឡាហោម ស ខេង ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ បានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕


Telegram