ឯកឧត្ដម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអះអាងថា ក្នុងរយៈ ពេលមួយ ឆ្នាំទៀត សម្រាប់អ្នកលក់ទឹកបន្តនៅក្នុងរាជធានីភ្នំពេញ នឹងលែងមាន ទៀត ហើយ ដែល នឹងធ្វើឱ្យសម្ពាធទឹកមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅទូទាំងរាជធានី ភ្នំពេញ។ ការអះអាងនេះ ក្នុង សន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ ទឹកស្អាតនៅភូមិសាស្ត្ររាជធានី ភ្នំពេញ រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិ បាល នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
ឯកឧត្ដម ឡុង ណារ៉ូ បានលើកឡើងថា បើអតិថិជន និងអ្នកដែលមិនមាន លទ្ធ ភាព តទឹកស្អាតប្រើប្រាស់នោះទេ សូមទៅជួបរដ្ឋាករទឹកក្រុងភ្នំពេញដោយផ្ទាល់។ ឯកឧត្ដម បាន គូសបញ្ជាក់ថា “អតិថិជនលក់ទឹកបន្តនៅក្នុងរាជធានីភ្នំពេញ រយៈពេលមួយឆ្នាំទៀត អ្នកលក់ទឹកបន្តនឹងលែងមានហើយ ដែលនឹងធ្វើឱ្យសម្ពាធទឹកមានការប្រើប្រាប់គ្រប់ គ្រាន់ ។ យើងបានឃើញថាអ្នកដែលលក់ទឹកបន្តក្នុងមួយម៉ែត្រគូប តម្លៃ ២ ៥០០រៀល នោះ ដោយ សារត្រូវវិនិយោគលើការទិញបំពង់ ម៉ាស៊ីនបូមទឹក នាឡិកាទឹក បង់ថ្លែអគ្គិសនី និង បង់ថ្លៃឱ្យធ្វើការងារលក់ទឹកបន្ត”។
ឯកឧត្ដមអគ្គនាយកបានបន្ដថា ចាប់ពីក្រោយការ បោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ រួចទៅ ក្រុមការងាររដ្ឋាករទឹក នឹងចាប់ផ្តល់ធ្វើ យុទ្ធនា ការចំពោះអ្នកលក់ទឹកស្អាតបន្ត ហើយការធ្វើយុទ្ធនាការនេះ នឹងចាប់ផ្តើមនៅតំបន់ ផ្លូវវេង ស្រេងមុនគេ។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា “យើងចុះធ្វើ ដោយទី១ គឺយើងឈប់ឱ្យគាត់ ដាក់បំពងបន្តពីនាឡិការដ្ឋាករទឹកទៅនាឡិកាគាត់។ ការដាក់បំពងនេះគាត់ប្រើប្រាស់បំពង់ មិនត្រឹមត្រូវ បច្ចេកទេសមិនត្រឹមត្រូវ ដែលធ្វើឱ្យទឹកបាត់បង់ជាច្រើនម៉ែត្រគូប។ ចំណុច ទៀតខាងរដ្ឋាករទឹកលក់ក្នុងតម្លៃ៧០០ រៀល ដែលគាត់បន្ត ២ ៥០០ រៀល ទោះបីទឹក ធ្លាយ យ៉ាងណាក៏គាត់ នៅចំណេញ និងខ្វះ”។
បើតាមឯកឧត្ដម ឡុង ណារ៉ូ បានបញ្ជាក់ទៀតថា វិធានរបស់រដ្ឋាករទឹកក្រុង ភ្នំពេញ នឹងរៀបចំឡើងវិញនូវតំ បន់លក់ទឹកទាំងអស់ ហើយរដ្ឋាករទឹកនឹងចូលទៅសិក្សាជាមួយ គាត់ដើម្បីឱ្យដឹងពីការវិនិយោគ។ ឯកឧត្ដមអគ្គនាយកបានបន្ថែមថា ខាងរដ្ឋាករទឹកនឹងធ្វើ ការសម្របសម្រួលដល់អ្នកលក់ទឹកធ្វើយ៉ាងកុំឱ្យមានលក់ទឹកបន្តក្នុងតម្លៃ ២ ៥០០ រៀល ឬ ៣ ៥០០ រៀល ក្នុងមួយគូបទៀតនោះទេ។ “ការងារនេះយើងនឹងចាប់ផ្តើមចេញ ពីខែនេះ ទៅហើយ។ ខ្ញុំជឿថាអ្នកផ្គត់ផ្គង់បន្ត ឬលក់បន្តនឹងមានតម្លាភាពជាមួយគ្នា។ អីចឹងនឹង ចាប់ផ្តើមចាប់ពីនេះ ហើយនិងដោះស្រាយឱ្យចប់។ យើងគិតថាការងារនេះនឹង មានបញ្ហា តែរយៈពេល១ឆ្នាំនោះទេ”។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្ដម ឡុង ណារ៉ូ។
ឯកឧត្ដម ឡុង ណារ៉ូ បានពន្យល់បន្ថែមថា នៅពេលសម្ពាធទឹកគ្រប់គ្រាន់ប្រជា ពល រដ្ឋនៅតាមផ្ទះនីមួយៗនឹងមានទឹកប្រើប្រាស់ ហើយរដ្ឋាករទឹកបានធ្វើការគិតគូរពីអ្នកប្រើ ប្រាស់ និងអ្នកផលិតធ្វើយ៉ាងណាឱ្យមានសមភាពជាមួយគ្នា។ ឯកឧត្ដមក៏បានស្នើ ដល់ អតិថិ ជនដែលជាអ្នកប្រើ ប្រាស់ ទឹកនៅក្នុងរាជធានីភ្នំពេញ ជាពិសេសអ្នកដែលមានទឹកប្រើ ប្រាស់ គ្រប់គ្រាន់ និងអ្នកនៅដើមបំពង់សូមចូលរួមសន្សំសំចៃការប្រើប្រាស់ទឹកឱ្យគ្រប់ៗ គ្នា៕