កូរ៉េខាងត្បូង និង​អាមេរិក ថ្កោលទោស​ការ​ត្រៀម​សាកល្បង​អាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង
អន្តរជាតិ
271

សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍នេះ បានថ្កោលទោសការត្រៀមលក្ខណៈរបស់កូរ៉េខាងជើង សម្រាប់ការសាកល្បងនុយក្លេអ៊ែរ ដោយនិយាយថា ការបាញ់មីស៊ីលជាបន្តបន្ទាប់បានគំរាមកំហែងដល់សន្តិភាព និងសុវត្ថិភាពនៃឧបទ្វីបកូរ៉េ និងសហគមន៍អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគ្រោងនឹងពង្រីកទំហំសមយុទ្ធយោធារួមគ្នា ដើម្បីរក្សាការរារាំង។

រដ្ឋមន្ត្រីការពារជាតិ Lee Jong-sup និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបគ្នាកាលពីថ្ងៃសៅរ៍នៅឯកិច្ចសន្ទនា Shangri-La ដែលជាការប្រមូលផ្តុំសន្តិសុខអាស៊ីក្នុងប្រទេសសិង្ហបុរី៕

ប្រភព៖ reuters

Telegram