លោកជំទាវឧកញ៉ា ស្រី ណារួម (ម៉ែរួយ) រួមទាំងស្វាមីនិងក្រុមគ្រួសារ បានធ្វើពិធីធ្វើសង់ចេតិយរួមជូនប្រជាពលរដ្ឋអស់ចំនួន15,000$
ព័ត៌មានជាតិ
251

យ៉ាងណាមិញមហាជនបានកោតសរសើរមិនដាច់ពីមាត់ថា លោកជំទាវឧកញ៉ា ម៉ែរួយ មិនត្រឹមតែ មានរូបសម្ផស្សស្រស់សោភាទេ ថែមទាំងឆ្លាតពូកែ ថែមទៀត ។ កាន់តែពិសេសនោះ ម៉ែរួយ ចូលចិត្តធ្វើបុណ្យដាក់ ទានជួយទៅដល់អ្នកអត់ទីពឹងគ្មានជម្រក និងកិច្ចការក្នុងសង្គមជាច្រើនជាបន្តបន្ទាប់ ។

ក្នុងនោះ កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ លោកជំទាវឧកញ៉ា ស្រី ណារួម (ម៉ែរួយ) រួមទាំង ស្វាមី និងក្រុមគ្រួសារបានធ្វើ បុណ្យឆ្លងចេតិយរួម សំរាប់ជាប្រយោជន៍បងប្អូនប្រជាពលរដ្ឋវត្តសែនជ័យ ស្ថិតនៅភូមិសែនជ័យ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ថ្ងៃសម្ពោធកម្មវិធីខាងលើនោះដែរ លោកជំទាវឧកញ៉ា ម៉ែរួយ និងស្វាមី រួមទាំងក្រុមគ្រួសារ បានធ្វើពិធីតាមព្រះពុទ្ធសាសនានិងធ្វើចង្ហាន់ជូនព្រះសង្ឃ បានធ្វើម្ហូបជូនប្រជាពលរដ្ឋ ហើយជាពិសេសនោះបានធ្វើបុកល្ហុងជូនដល់លោកតាលោកយាយចាស់ៗ និងប្រជាពលរដ្ឋដែលរស់នៅទៅតាំងខាងលើបរិភោគថែមទៀត ។

ក្នុងឱកាសនោះ លោកជំទាវ បានបញ្ជាក់ថា «ថ្ងៃនេះក្រុមហ៊ុនរួយ បានចូលរួម ថវិកាសាងសង់ 15,000$ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក)

ខណៈដែលកម្មវិធីនេះ មានចាស់ៗបានចូលរួមក្នុងកម្មវិធីនេះ មានចំនួន២០០នាក់ ទទួលបានថវិកាសប្បុរសពីលោកឯកឧត្តម តារា សុខនៅ និងលោកជំទាវឧកញ៉ាម៉ែរួយផ្ទាល់ ក្នុងម្នាក់ៗ ចំនួន៤ម៉ឺនរៀលនិងសារុងមួយ ខណៈដែលក្មេងៗប្រមាណ១០០នាក់ ទៀត ក៏ទទួលបានថវិកា ១ម៉ឺនរៀល សម្រាប់ជួយសំរួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលទទួលរងទុក្ខលំបាក ហើយសម្រាប់ចេតិយខាងលើ គឺទុកសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋនៅភូមិឃុំស្រុកខេត្តខាងលើ ដែលគ្មានលទ្ធភាពជួបទុក្ខលំបាក អាចទុកប្រើប្រោសជារបស់រួម ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖


Telegram