រុស្ស៊ី រកប្រាក់បាន៩៨ពាន់លានដុល្លារក្នុងការនាំចេញឥន្ធនៈ ក្នុងរយៈពេល១០០ថ្ងៃនៃសង្រ្គាមអ៊ុយក្រែន
អន្តរជាតិ
183

អន្តរជាតិ៖ សារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា របាយការណ៍ថ្មីមួយនិយាយថា ការនាំចេញភាគច្រើនបានទៅបណ្តាប្រទេសនៅអឺរ៉ុប ខណៈដែលទីក្រុងគៀវ ជំរុញឱ្យលោកខាងលិច កាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយទីក្រុងម៉ូស្គូ។

យោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា ប្រទេសរុស្ស៊ីរកបានប្រាក់៩៨ ពាន់លានដុល្លារពីការនាំចេញឥន្ធនៈហ្វូស៊ីលក្នុងអំឡុងពេល១០០ ថ្ងៃដំបូងនៃ សង្រ្គាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយសហភាពអឺរ៉ុបគឺជាអ្នកនាំចូលកំពូល។

របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ដែលមានមូលដ្ឋាននៅហ្វាំងឡង់ បានកើតឡើងនៅពេលដែលកងកម្លាំងរុស្ស៊ីបានបន្តដំណើរការយឺត ប៉ុន្តែមានស្ថិរភាពនៅក្នុងយុទ្ធនាការរបស់ពួកគេដើម្បីដណ្តើមយកតំបន់ Donbas ភាគខាងកើតអ៊ុយក្រែនទាំងស្រុង។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានបញ្ជូនសព្វាវុធ និងសាច់ប្រាក់ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការរីកចំរើនរបស់រុស្ស៊ី រួមនឹងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក។

ប៉ុន្តែទីក្រុង គៀវ បានអំពាវនាវឱ្យបណ្តាប្រទេសលោកខាងលិចកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយទីក្រុងមូស្គូ ក្នុងក្តីសង្ឃឹមថា នឹងកាត់ផ្តាច់ខ្សែជីវិតហិរញ្ញវត្ថុរបស់រុស្ស៊ី បន្ទាប់ពីមានការឈ្លានពាននៅថ្ងៃទី ២៤ ខែកុម្ភៈ។ មុនសង្រ្គាម រុស្ស៊ីបានផ្គត់ផ្គង់៤០ភាគរយនៃឧស្ម័នរបស់ EU និង ២៧ ភាគរយនៃប្រេងនាំចូលរបស់ខ្លួន។

មិនតែប៉ុណ្ណោះ កាលពីដើមខែនេះ ប្លុកនេះបានយល់ព្រម បញ្ឈប់ការនាំចូលប្រេងរបស់រុស្ស៊ីភាគច្រើន ហើយខណៈ ដែលប្លុកនេះមានគោលបំណងកាត់បន្ថយការនាំចេញឧស្ម័នចំនួនពីរភាគបីនៅឆ្នាំនេះ។

យោងតាមរបាយការណ៍របស់ CREA សហភាពអឺរ៉ុប បានយក៦១ ភាគរយនៃការនាំចេញឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ក្នុងអំឡុងពេល១០០ថ្ងៃដំបូងនៃសង្រ្គាម ដែលមានតម្លៃប្រហែល៦០ពាន់លានដុល្លារ។

សរុបមក ប្រទេសនាំចូលកំពូលគឺចិន ១៣.២ពាន់លានដុល្លារ, អាឡឺម៉ង់ ១២.៧ពាន់លានដុល្លារ ,អ៊ីតាលី ៨.២ ពាន់លានដុល្លារ, ហូឡង់ ៨.៤ ពាន់លានដុល្លារ ,ទួរគី ៧ ពាន់លានដុល្លារ,ប៉ូឡូញ ៤.៦ ពាន់លានដុល្លារ ,បារាំង ៤.៥ ពាន់លានដុល្លារ និងឥណ្ឌា ៣.៦ ពាន់លានដុល្លារ។

ទោះបីជាការនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះក្នុងខែឧសភា ជាមួយនឹងប្រទេស និងក្រុមហ៊ុននានាបានគេចចេញពីការផ្គត់ផ្គង់របស់ខ្លួនក្នុងសង្គ្រាមក៏ដោយ ការកើនឡើងតម្លៃប្រេងឥន្ធនៈហ្វូស៊ីលជាសកលបានបន្តពេញឃ្លាំងរបស់វិមានក្រឹមឡាំង ជាមួយនឹងប្រាក់ចំណូលពីការនាំចេញឈានដល់កម្រិតខ្ពស់បំផុត។

យោងតាម CREA តម្លៃនៃការនាំចេញជាមធ្យមរបស់រុស្ស៊ីគឺប្រហែល៦០ភាគរយខ្ពស់ជាងឆ្នាំមុន។

របាយការណ៍បានបន្ថែមថា ប្រទេសមួយចំនួនបានបង្កើនការទិញពីប្រទេសរុស្ស៊ី រួមទាំងប្រទេសចិន ឥណ្ឌា អារ៉ាប់រួម និងបារាំង៕

ប្រភព៖  Al Jazeera

Telegram