ឯកឧត្តមគួច ចំរើន និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អញ្ជើញទៅសួរសុខទុក្ខនគរបាលមួយរូប ដែលរងរបួសជើ..ងធ្ង..ន់ ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបជនល្មើសប្រដា..ប់អា..វុ..ធ
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃ ១៦ មិថុនា ២០២២នេះ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខនគរបាលមួយរូបដែលរងរបួសជើងធ្ងន់ ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបជនល្មើសប្រដាប់អាវុធ កាលយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។
សុំបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនក្រុមជនល្មើសមួយចំនួនជាជនជាតិវៀតណាម និងដកហូតបានអាវុធដែលក្រុមជនល្មើសធ្វើសកម្មភាពនាំយកមកចាត់ការបន្តតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ពីសម្តេចក្រឡាហោម ស ខេង និងឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏ដូចជាឯកឧត្តមអភិបាលខេត្តព្រះសីហនុ មន្ត្រីនគរបាលដែលរងរបួស ត្រូវបានក្រុមគ្រូពេទ្យវះកាត់សង្គ្រោះរួចហើយ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៕ សំណាង