អាជ្ញាធរជាតិអប្សរា ជួយសង្គ្រោះភ្ញៀវបរទេសជនជាតិអាមេរិកកាំងម្នាក់ ដែលខ្យល់គរ នៅប្រាសាទអង្គរវត្ត
ខេត្តសៀមរាប ៖ យោងតាមផេក អាជ្ញាធរជាតិអប្សរា បានបង្ហោះនៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នេះបានឲ្យដឹងថា ភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា ជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានអាការៈខ្យល់គរ ។
ភ្ញៀវបរទេសជនជាតិអាមេរិកកាំង រូបនេះ មានអាយុ៦៥ឆ្នាំ បានកើតមានអាការៈខ្យល់គរ នៅត្រង់ចំណុចក្តាបែននៃប្រាសាទអង្គរវត្ត។
ភ្លាមៗនោះ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាបានជួយសង្គ្រោះបឋម ដើម្បីជួយសម្រួលឱ្យគាត់មានអាការៈល្អប្រសើរឡើងវិញផងដែរ៕