ក្មេងស្ទាវ២នាក់ ដែលជិះម៉ូតូហក់ទះក្បាលជនបរទេសម្នាក់ដែលកំពុងជិះកង់តាមផ្លូវ ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ
ភ្នំពេញ៖ ក្រោយមានការបង្ហោះឃ្លីបវីដេអូ បង្ហាញពីសកម្មភាពរបស់ យុវជន២នាក់ បានជិះម៉ូតូឌុបគ្នា ដោយម្នាក់ជាអ្នកឌុប និងម្នាក់ទៀតជាអ្នកអង្គុយពីក្រោយ ហើយងើបយកដៃទះក្បាល ជនបរទេស ដែលគ្មានសក់ កំពុងជិះកង់តាមដងផ្លូវ ហើយងាកមកសើចក្អាកក្អាយ ហាក់គ្មានសីលធម៌ ទាល់តែសោះនោះ ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនហើយ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ នេះ ។
យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការឃាត់ខ្លួនយុវជន២នាក់នេះ គឺអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយពេលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការសួរចម្លើយ និងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕




