កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប
ខេត្តសៀមរាប ៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាំយកថវិកាចំនួន ៥០ ០០០ដុល្លារសហរដ្ឋអាមេរិក គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនទៀត ជាអំណោយសប្បុរធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសដែលមន្ទីរពេទ្យ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៩ ដើម្បីប្រមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៤០០-៥០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។