ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីកម្មវិធីប្រឡងចម្រៀងបុរាណ-សម័យពានរង្វាន់ អរគុណសន្តិភាព វគ្គផ្តាច់ព្រ័ត
រាជធានីភ្នំពេញ ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបិទ និងប្រគល់ពានរង្វាន់ជ័យលាភី កម្មវិធីប្រឡងចម្រៀងបុរាណ-សម័យពានរង្វាន់ «អរគុណសន្តិភាព អបអរសាទរខួបទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍» វគ្គផ្តាច់ព្រ័ត្រ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅសាលចតុម្មុខ រាជធានីភ្នំពេញ ដោយជ័យលាភីលេខ១ បានទៅលើបេក្ខនារី នៅ សៀងហៃ។