មេអណ្តើកទម្ងន់លើពី១០០គីឡូមួយក្បាល ភ្ញាស់បានកូនអណ្តើកភឿក ជាលើកដំបូងក្នុងពិភពលោក!
យោងតាមការចេញផ្សាយដោយសារព័ត៌មាន Ladbible នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗនេះ បានឲ្យដឹងថា អណ្ដើកភឿក Galapagos មួយក្បាល ត្រូវបានគេប្រទះឃើញ នៅសួនសត្វរបស់ប្រទេសស្វីត ខណៈដែលសត្វអណ្តើកភឿកនេះ ត្រូវបានគេចាត់ទុកជា ជាប្រទេសដំបូងហើយ ដែលបង្ហាញខ្លួន ។
អណ្ដើកភឿកនេះ មានសភាពស្បែកស្លេក ភ្នែកពណ៌ក្រហម វាបានកើតកាលពីខែឧសភា ឆ្នាំ២០២២ ដែលប្រលពេល ២ខែកន្លះ នៅក្នុងកន្លែងភ្ញាស់ ហើយសភាពខុសពីគេ ឬហៅថាភឿកនេះ បានកើតលើអណ្តើកជាលើកទី១ហើយ ក្នុងចំណោម១សែនករណី តែបើធៀបនឹងមនុស្សវិញ មានប្រហែល១ ក្នុងចំណោម២ម៉ឺនករណី ហើយពេលនេះ វាមានទម្ងន់ ៥០ក្រាម ប៉ុននឹងបាតដៃមនុស្សធំ តែចំពោះភេទ មិន ទាន់ ដឹងនៅឡើយថាញី ឬឈ្មោល ខណៈមេរបស់វា មានទម្ងន់លើសពី១០០គីឡូក្រាម តែអ្វីសំខាន់នោះ កូនៗផ្សេងទៀតពណ៌ខ្មៅដូចនឹងមេដែរ ខុសតែកូនអណ្តើកភឿកនេះតែប៉ុណ្ណោះ ៕