ចំណុចរង្វង់មូលសហរាជ មុខបី កំពុងចាប់ផ្តើមដំណើរការអ៊ុតកៅស៊ូAC ថ្នាក់ដឹកនាំខេត្តរំពឹងទុកថា ក្រោយអ៊ុតចប់សព្វគ្រប់ និងជួយសម្រួលលំហូរចរាចរណ៍ចូលមកក្រុងព្រះសីហនុ កាន់តែមានសុវត្ថិភាពល្អ.!
ព័ត៌មានជាតិ
212

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូ AC នៅរង្វង់មូលសីហរាជមុខបី មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមាន ប្រសាសន៍ ថា ការចុះមកពិនិត្យការដ្ឋានចាក់អ៊ុតកៅស៊ូ AC នៅរង្ចង់មូលសហរាជមុខបីនេះ ដើម្បីជួយសម្រួលលំហូរចរាចរណ៍ចូលមកក្រុងព្រះសីហនុ ម្យ៉ាងទៀតការកែលម្អសួនច្បារនៅរង្វង់មូលសហរាជមុខបី ស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ របស់យើងឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត នៅពេលសាងសង់រួចប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអាចមកលេង កម្សាន្ត និងថតផ្តិតយករូបភាពផ្ទៃ សមុទ្របានថែមទៀតផង។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន នៅរង្វង់មូលសួនច្បារសហរាជមុខបីឱ្យបានល្អ។ រង្វង់មូលសីហរាជមុខបី នឹងបើកឱ្យធ្វើចរាចរណ៍សាកល្បង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ ខាង មុខនេះ បន្ទាប់ពីក្រុមការងារបច្ចេកទេសធ្វើការអ៊ុតកៅស៊ូ AC ស្រទាប់ទីមួយរួចរាល់៕ សំណាង


Telegram