រដ្ឋបាលក្រុងព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យនិមិត្តសញ្ញា(Logo) របស់រដ្ឋបាលក្រុង-ស្រុក នៃខេត្តព្រះសីហនុ .!
ខេត្តព្រះសីហនុ ៖ លោក អ៊ី សុខឡេង អភិបាល នៃគណ:អភិបាលក្រុង ព្រះសីហនុ និងលោក ទៀង វណ្ណារិទ្ធ នាយករដ្ឋបាលសាលាក្រុង បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូខេត្តព្រះសីហនុ ក្នុងនោះមាននាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគ ខេត្ត អភិបាល-អភិបាលរងក្រុងស្រុកទាំង៥ និងនាយករដ្ឋបាលសាលាក្រុង-ស្រុកទាំង៥ នៃខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យនិមិត្តសញ្ញា(Logo) របស់រដ្ឋបាលក្រុង-ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដែលរៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ ៕ សំណាង