ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានអញ្ជើញចូលរួម កិច្ចប្រជុំ បូកសរុប វាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ជាមួយនិងសមាជិក សមាជិការជាច្រើនរូបផងដែរ ។
ក្នុងពិធីនោះដែរ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច បានឡើងមានប្រសាសន៍ សំណេះសំណាលជាមួយ សមាជិក សមាជិការ ដែលចូលរួមក្នុងអង្គពិធី និងបានលើកឡើងនូវសមទ្ធផល ដ៏ធំ ពីលទ្ធផលជ័យជម្នះ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំចុងអំពិល ដែលក្រោយបញ្ចប់ការបោះឆ្នោតរួច គឺទទួលបានសម្លេងឆ្នោត ឈ្នះរហូតដល់៥កៅអី លើសំឡេងឆ្នោតសរុបចំនួន៧កៅអី ដែលមានការកើនឡើងរហូតដល់ជាង ២០០០សម្លេងមិនធ្លាប់មាន ក្រោយឯកឧត្តម ប៉ុល រតនា មកកាន់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច ឃុំចុងអំពិល ក៏សម្រេចបានជោគជ័យយ៉ាងធំបែបនេះតែម្តង ។
ដោយឡែកសម្រាប់ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ នាឆ្នាំ២០២៣ ខាងមុខនេះ ឯកឧត្តម ប៉ុល រតនា ក៏ដូចជាក្រុមការងារ សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ប្តាជ្ញា នឹងធ្វើយ៉ាងណា យកជ័យជម្នះឲ្យបាន ជូនបក្សប្រជាជនកម្ពុជា បន្តថែមទៀត ដោយសាមាជិកម្នាក់ នឹងបាន១សម្លេង យកឈ្នះ ជូនបក្សប្រជាជនកម្ពុជា ។
ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានណែនាំដល់សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ទាំងអស់ ត្រូវបន្តក្ដាប់ជាប់គោលនយោបាយ និងគោលការណ៍ដឹកនាំរបស់បក្ស ពុះពារប្រែក្លាយទៅជាសកម្មភាពការងារជាក់ស្ដែង ដើម្បីច្បាមជាប់មូលដ្ឋានឃុំ សង្កាត់ និងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន តាមរយៈការធ្វើអំពើល្អសព្វបែបយ៉ាង ជួយប្រជាជនគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ជាពិសេសការចូលរួមចំណែកក្នុងចលនាជាតិដឹកនាំផ្ទាល់ដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយដើម្បីឆ្លើយតបចំពោះជំនឿទុកចិត្តរបស់ប្រជាជន មកលើការដឹកនាំរបស់ក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា ឃុំចុងអំពិល របស់យើង ក្រុមការងារ សមាជិក សមាជិការ ទាំងអស់ ត្រូវពុះពារសម្រេចភារកិច្ចនយោបាយក្នុងបន្ទុកទទួលខុសត្រូវរៀងៗខ្លួន បន្តចូលរួមចំណែកកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរក្សាឧត្ដមភាព ប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្ដើមជ័យជំនះ សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាឆ្នាំ២០២៣ ខាងមុខបន្តទៀត ។
ក្រោយបញ្ចប់កិច្ចប្រជុំ បូកសរុប វាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នេះរួចមក ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច ក៏បានរៀបចំ នូវការប្រគុំតន្ត្រី ជប់លាង អបអបរសាទរជ័យជម្នះ របស់បក្សប្រជាជនកម្ពុជា ដោយមានការពិសារអាហារ និងមានការប្រគុំតន្ត្រីកំដរ ថែមទាំងមានកម្មវិធីចាប់រង្វាន់ មានដូចជា រង្វាន់ធំកង់ និងទូរសព្ទ និងរង្វាន់ជាច្រើនផ្សេងទៀត ជូនដល់សមាជិក សមាជិការ ដើម្បីសប្បាយអបអរសាទរទុកជាអនុស្សាវរីយ៍ផងដែរ ៕