សូមប្រយត្ន័! ចាប់ពីថ្ងៃទី២៩ - ៥កក្កដា កម្ពុជានឹងរងឥទ្ធិពលពីប្រទេសចំនួន៣ ដែលនឹងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៣ មានការធ្លាក់ភ្លៀងខ្លាំង បូករូមទាំងផ្គររន្ទ
ព័ត៌មានជាតិ
175

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅសមុទ្រចិនខាងត្បូង ។ សម្ពាធទាបនេះនិងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ ។

ចង់ជ្រាបច្បាស់ សូមអានលិខិតទាំងស្រុងខាងក្រោមនេះ ៖


Telegram