រាជធានីភ្នំពេញ ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានគូស បញ្ជាក់ថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គ ណបក្សប្រ ជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងធ្វើឱ្យ គណបក្សមានមូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅដណ្តើម ជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ។ថ្លែងក្នុងពិធីមីទ្ទីងរម្លឹកខួបទី៧១ ថ្ងៃបង្កើតគណប ក្សប្រជាជនកម្ពុជា (២៨.៦. ១៩៥១ -២៨.៦.២០២២) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅស្នាក់ការកណ្តាលគណបក្ស ប្រជាជនកម្ពុជាបានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅនេះ មានគណបក្សនយោបាយចំនួន១៧ ចូលរួមបានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយា កាសនយោបាយ អព្យាក្រឹត្យ សេរី និងសុខសុវត្ថិភាព។ សម្ដេចតេជោបន្ដថា ប្រជាពល រដ្ឋដ៏ច្រើនកុះករបានទៅបោះឆ្នោត តាមការិយាល័យនីមួយៗ ប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបន្តដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួន។
សម្ដេចតេជោក៏បានលើកឡើងថា ការបោះឆ្ នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចប្រជាជនទូទាំងប្រទេសវាយតម្លៃថា ជាការ បោះ ឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។ សម្ដេចតេជោបានបន្ថែមថា ជោគជ័យនៃដំណើរការបោះឆ្នោតនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រជាជនកម្ពុជា ក្នុងការពង្រឹងសន្តិភាព ពង្រឹងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងជំរុញដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឱ្យបានកាន់តែលឿនខ្លាំងក្លាថែម ទៀត ជាពិសេសការអភិវឌ្ឍនៅមូលដ្ឋាន។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ជ័យជម្នះដ៏ត្រចះត្រច ង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ កាន់តែបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់នូវតួនាទី ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់»។
សម្តេចតេជោបានឱ្យដឹងទៀតថា តាមរយៈ ជ័យជម្នះនេះ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅដណ្តើម ជ័យជម្នះក្នុងការបោះ ឆ្នោតជ្រើ សតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ហើយបានធ្វើឱ្យបរាជ័យនូវឧបាយកល និងសកម្មភាពប្រទូស រ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយម និងពួកអគតិ ដែលដើរផ្ទុយពីឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន។
សម្ដេចតេជោបញ្ជាក់បន្ថែមទៀតថា ឆ្លើយតបទៅនឹងជំនឿទុកចិត្តនេះ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាខិតខំ ប្រឹងប្រែងពេញទំហឹងដើម្បីអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលបានប្រកាសជូនជនរួមជាតិរួចហើយនោះឱ្យបានសម្រេចជោគជ័យ ធ្វើឱ្យឃុំ សង្កាត់នៅទូទាំងប្រទេស កាន់តែមានការរីកចម្រើនឡើងលើគ្រប់វិស័យ ប្រជាជនមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាង សុខ ដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិ ទាំងមូល៕
ដោយ ប៊ុនរិទ្