យោងតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail បានឲ្យដឹងថា បងប្អូនប្រុស២នាក់ បានបង្កើតគំនិតច្នៃប្រឌិត បង្កើតសណ្ឋាគារមួយ ដែលមានឈ្មោះ Null Stern Hotel ដែលជាសណ្ឋាគារលំដាប់ផ្កាយសូន្យ ស្ថិតនៅក្បែរស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែង ចម្ការទំពាំងបាយជូរ និងនៅលើភ្នំ ភូមិSaillon ភាគខាងត្បូងប្រទេសស្វីស ។
សណ្ឋាគារ បានទទួលការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ដោយសារតែភាពប្លែកពីគេ មានតែ១ មិនដែលមានកន្លងមក ព្រោះថា សណ្ឋាគារនេះ គ្មានជញ្ជាំង គ្មានទ្វា គ្មានពិដាន គ្មានអ្វីទាំងអស់ ពោលគឺមានតែពូក គ្រែ តុ២ក្បែរគ្រែ និងចង្កៀងបំភ្លឺមួយតែប៉ុណ្ណោះ តែមានឈ្មោះថាជា សណ្ឋាគារលំដាប់ផ្កាយសូន្យ ដោយសារភ្ញៀវ អាចស្នាក់នៅ និងអាចមើលផ្កាយ ដែលរះពាសពេញមេឃ បានដោយខ្លួនឯង ហើយសណ្ឋាគារនេះ មានតែប៉ុន្មានបន្ទប់តែប៉ុណ្ណោះ ហើយមានតម្លៃ ជិត៣៥០ដុល្លារ ក្នុងមួយយប់ ដោយមានការផ្តល់ជូនភេសជ្ជៈ និងអាហារពេលព្រឹក ចាប់ពីថ្ងៃទី១ កក្កដា រហូតដល់១៨ កញ្ញា ២០២២ ៕