ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យការស្ដារប្រឡាយបឹងត្របែក និងផ្ទៃអាងស្ដុកទឹកបឹងត្របែក ជម្រុញការងារស្ដារប្រឡាយឲ្យបានទាន់រដូវវស្សានេះ
រាជធានីភ្នំពេញ ៖ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅរយៈចុងក្រោយនេះ ធ្វើឲ្យមានការជន់លិចដោយសារជំនន់ទឹកភ្លៀង។ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ ពាក់ព័ន្ឋនិងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការស្ដារប្រឡាយបឹងត្របែក និង ផ្ទៃអាងស្ដុកទឹកបឹងត្របែក ។
ការចុះពិនិត្យរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាពេលនេះ គឺដើម្បីជម្រុញការងារស្ដារប្រឡាយ ឲ្យបានទាន់រដូវវស្សានេះនិងធានាទឹកក្នុងប្រឡាយហូរ ដល់ស្ថានីយ៍បូម ដើម្បីបញ្ជ្រៀសការជន់លិច នៅក្នុងរាជធានីភ្នំពេញ និងដើម្បីសម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ៕