ពលរដ្ឋដែលចង់ធ្វើដំណើរតាមផ្លូវទឹក ចំណាយត្រឹម២០០០រៀលតែប៉ុណ្ណោះចំពោះថ្លៃសំបុត្រ មិនស្ទះហើយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទៀត!
ព័ត៌មានជាតិ
255

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង - City BUS បង្ហោះនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង( City Bus ) រាជធានីភ្នំពេញ សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលចង់ប្រើប្រាស់សេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈ Taxi Boat ពីស្ថានីយចំណតសួនឬស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ តំលៃសំបុត្រត្រឹមតែ ២០០០៛ ប៉ុណ្ណោះ ក្នុងមួយលើក លើកលែងមិនបង់ប្រាក់ចំពោះព្រះសង្ឈ ជនពិការ សិស្សនិស្សិត មនុស្សចាស់ (អាយុ៧០ឆ្នាំឡើង) កុមារ (កម្ពស់ក្រោម១ម៉ែត្រ) កម្មករ កម្មការិនីរោងចក្រ គ្រូបង្រៀន កីឡាករ កីឡាការិនីចំណាយតិច មិនស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ដោយប្រើរយៈពេលត្រឹមតែ1ម៉ោងក្នុងចំងាយ20Km។

ក្នុងនោះ រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង - City BUS ក៏បានបញ្ជាក់បន្ថែមថា មានបុគ្គលិកបម្រើសេវាកម្ម ប្រកបដោយសីលធម៌ខ្ពស់ មានផាសុកភាព មានបន្ទប់ទឹក កៅអីអង្គុយ និងថែរក្សាអនាម័យ ៣កុំ ៣ការពារគ្រប់វិនាទីចំពោះអតិថិជន។

ស្ថានីយចំណតទាំង ០៥ រួមមាន៖

១. ស្ថានីយចំណតផែឫស្សីកែវ

២. ស្ថានីយចំណតផែផ្សារចាស់

៣. ស្ថានីយចំណតផែចតុមុខ

៤. ស្ថានីយចំណតផែច្បារអំពៅ

៥. ស្ថានីយចំណតផែតាខ្មៅ ៕


Telegram