ខេត្តព្រះសីហនុ ប្រកាសផ្លាស់ប្តូរប្រធានសាខាគយ និងរដ្ឋាករថ្មី
ព័ត៌មានជាតិ
175

ខេត្តព្រះសីហនុ ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករ តំណាង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ភារកិច្ចប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ។​

ពិធីប្រកាសនេះ ធ្វើនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ មានការអញ្ជើញ ចូលរួមពីលោក លោកស្រី ជាអភិបាល អភិបាលក្រុង ស្រុក លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

លោក ម៉ាង ស៊ីណេត អបអរសាទរចំពោះលោក សំ សុវណ្ណារិទ្ធិ ដែលត្រូវបាន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិ រញ្ញវត្ថុផ្តល់សេចក្តី ទុកចិត្តតែងតាំងមុខតំណែងជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដើម្បីបន្តនិរន្តរភាពដឹក នាំសាខាគយ និងរដ្ឋាករខេត្តឱ្យទទួលបានជោគជ័យសម្រេច បានសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសសម្រេចឱ្យបានតាមផែនការកំណត់ក្នុងការប្រមូល ពន្ធនាំចេញ-ចូលប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ត្រូវសហការ ជាមួយអង្គភាពពាក់ព័ន្ធក្នុងការបង្ក្រាបរាល់បទល្មើសគេចពន្ធគ្រប់ប្រភេទក្នុងខេត្តព្រះសីហនុ ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរ មាន (ករណីរថយន្តចង្កូត ស្ដាំជាដើម)។

លោកអភិបាលស្តីទី បានធ្វើការណែនាំលោកប្រធានសាខាគយ និងរដ្ឋាករថ្មី ត្រូវយកចិត្តទុកដាក់បន្ថែមទៀតបំពេញតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ ជូន ដើម្បីធ្វើ ឱ្យការងារប្រមូលចំណូលពន្ធនៅខេត្ត មានការអភិវឌ្ឍរីកចម្រើន។ មានសាមគ្គីភាពផ្ទៃក្នុង និងកិច្ចប្រតិបត្តិការល្អទន់ភ្លន់ ហ្មត់ចត់ និងម៉ឺងម៉ាត់ ជាមួយគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយមនសិការវិជ្ជាជីវៈ មានស្មារ តីទទួលខុសត្រូវខ្ពស់។ ប្រកាន់ភ្ជាប់នូវ អភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយ ស្មារតីឯករាជ្យត្រូវមានទំនួលខុសត្រូវខ្ពស់ប្រឹងប្រែងបំពេញការងារ ដោយបង្ហាញ ពីចំណេះ ដឹង និងសមត្ថភាពជំនាញរបស់ខ្លួនទាំងផ្នែកទន់ និងផ្នែករឹង ជាពិសេសត្រូវមានគំនិតផ្តួចផ្តើម និងភាពប៉ិនប្រសប់ក្នុងការរៀបចំផែនការ និងចក្ខុវិស័យ ដើម្បីអភិវឌ្ឍន៍អង្គភាពរបស់ខ្លួន មានការរីកចម្រើនទៅមុខជាលំដាប់។

លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសម្តែង ការសាទរប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុថ្មី ហើយក៏មិនមែនជារឿងអ្វីខុស ប្លែកនោះទេ ចំពោះការផ្លាស់ប្តូរប្រធានស្នាក់ការ គឺជាការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការកៀគរចំណូលថវិកាជាតិ។ នៅឆ្នាំ២០១៩ កាប្រមូលចំណូលជាតិ មានសន្ទុះកើនឡើងខ្ពស់ ពិសេសពន្ធលើ យានយន្ត។ ការងារបច្ចេកទេសរបស់សាខាគយ គឺសម្រួលពាណិជ្ជកម្ម ម្យ៉ាងទៀតរាជរដ្ឋាភិបាលបានលើកលែងពន្ធការនាំចូលពាក់ព័ន្ធ និង វិស័យកសិកម្ម។ ដើម្បីឆ្លើយតបទៅនឹងប្រសិទ្ធភាពការងារ ប្រធានសាខាគយថ្មី ត្រូវបំពេញ ភារកិច្ច កៀគរចំណូលនាំចេញ-ចូលឱ្យបានម៉ឺងម៉ាត់ ដោយស្មារតី ជំនាញវិជ្ជាជីវៈ ត្រូវ សហជាមួយអង្គភាពពាក់ព័ន្ធ ពិសេសត្រូវកៀរគរចំពោះរថយន្តចង្កូតស្តាំ និងបង្កាទប់ស្កាត់ ការនាំចូលរថយន្តសង្កូតស្តាំថ្មីមកម្ពុជា។ យកស្មារតីបេ្តជ្ញាចិត្ត មកអនុវត្តន៍ការងារឱ្យមាន ប្រសិទ្ធភាព និងទទួលបានជោគជ័យ៕


Telegram