អ្នកមានបំណងធ្វើដំណើរឡើងទៅកាន់ច្រកអានសេះ សូមប្រយត្ន័ ខណៈថ្មមួយដុំធំ បានធ្លាក់លើកំណាត់ផ្លូវត្រង់ចង្កេះភ្នំ
ព័ត៌មានជាតិ
297

ខេត្តព្រះវិហារ ៖ រដ្ឋបាល ស្រុកជាំក្សាន្ត បានប្រកាសជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរឡើងទៅកាន់ ច្រកអានសេះ សូមមេត្តាមានការប្រុង ប្រយ័ត្ន ខណៈថ្មមួយដុំធំ បានធ្លាក់មកលើផ្លូវ សំណាងដែលមិនចំមនុស្ស ។

ក្នុងនោះ យោងតាមផេក សូមមេត្តាមានការប្រុង ប្រយ័ត្ន បានបង្ហោះទាំងស្រុងថា «នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ មានកិត្តិយស សូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរឡើងទៅកាន់ ច្រកអានសេះ សូមមេត្តាមានការប្រុង ប្រយ័ត្ន ដោយសារមានគ្រោះថ្នាក់ធម្មជាតិមួយបានកើតឡើង លើកំណាត់ផ្លូវត្រង់ចង្កេះភ្នំ ដោយមានថ្មធ្លាក់ ដែល

ទំហំ ១,៦០ម៉ែត្រ គុណ ២,០០ម៉ែត្រ និងកំពស់ ១,២០ម៉ែត្រ ប៉ុន្តែនៅសល់ទំហំផ្លូវ ៥ម៉ែត្រ សំរាប់ធ្វើដំណើរឡើងចុះ » ៕


Telegram