អាឡូ!អាឡូ! ប្អូនប្រុស សុវណ្ណ សុខា សូមជួយបងផង បងកំពុងតែឃ្លានមែនទែន
ព័ត៌មានជាតិ
335

ខ្ញុំស្ទើរតែស្រក់ទឹកភ្នែក ខណៈទទួលទូរស័ព្ទដោយបងប្រុសម្នាក់និយាយទាំងអួលដើមកជាមួយខ្ញុំថាសូមប្អូនប្រុសជួយបងផង បងឃ្លាន តែបងគ្មានលុយទិញអីញាំទេ។

ក្នុងវ័យអាយុ៧០ឆ្នាំទៅហើយ បងប្រុសឈ្មោះថោង សំបុណ្យអតីតធ្លាប់បម្រើជាអ្នកកាសែតក្នុងស្រុកកំសត់កម្រជាមួយខ្ញុំកាលពីំឡុងឆ្នាំ១៩៩៤ បច្ចុប្បន្នបងប្រុសមានវ័យចំណាស់ទៅហើយ គ្មានមុខរបរអ្វីពិតប្រាកដ។

ជួបជាមួយខ្ញុំថ្ងៃត្រង់នេះ(១៣ខែកក្កដា ឆ្នាំ២០២២)ខ្ញុំបានអញ្ជើញគាត់ទៅបាយនៅហាងមួយពេល ហើយនាំគាត់ការិយាល័យ ខ្ញុំបានជួយអង្ករ១បាវ(៥០គីឡូក្រាម)ទឹកត្រី១យួ ទឹកស៊ីអ៉ី១យួ មី១កេស ស្ក ប៉ិចេង ។ដោយឡែកលោកជំទាវចិត្តធម៍សោម ឌីឡានូ ប៉ុល រតនាក៏បានជួយថវិការចំនួន២០០ដុល្លា បន្ថែម ។

ក្រោយពេលទទួលបានអំណោយនិងថវិការបងប្រុសថោង សំបុណ្យត្រេកអរនិងនិយាយទាំងអួលដើមកថាប្អូនប្រុសសុវណ្ណ សុខាបងអរគុណណាស់ ទម្រាំតែបងដាច់ចិត្តទូរស័ព្ទមកប្អូន គឺបងទាល់មែនទែនហើយ៕



Telegram