យោងតាមការបង្ហោះ របស់ផេកផ្លូវការ « TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ» បង្ហោះនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ទាំងស្រុងថា « លោកតា សួន លីម អាយុ ៧៨ឆ្នាំ ហើយជាសន្តិសុខ ស្នាក់នៅបន្ទប់ជួលមួយកន្លែង នៅជាន់ទី ៤ តែម្នាក់ឯង បានធ្លាក់ខ្លួនឈឺជាទម្ងន់ហើយមិនបានទៅព្យាបាល និងគ្មានសាច់ញាតិមើលថែ រស់នៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ក្រុង ភ្នំពេញ» ។
ផេក TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបន្តទៀតថា «ក្រោយពីទទួលដំណឹងនេះភ្លាមៗ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម និង លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ទទួលនាំលោកតាមកទទួលការព្យាបាលនិងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ មកសុខភាពលោកតា បានល្អប្រសើរ ដោយការចំណាយក្នុងការព្យាបាលទាំងអស់ជាការឧបត្ថម្ភរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី » ៕