រាជធានីភ្នំពេញ ៖ មហាជនពិតជាបានជ្រាបហើយ កាលពីពេលកន្លងទៅ ដោយសារតែរឿងប្តីប្រពន្ធរបស់ អ្នកនាង ទ្រិញ ផល្លា និងអេតមីន ជីង ចក់ បានធ្វើឲ្យលោក ផែង វណ្ណៈ ឡាយវីដេអូ និយាយលើសលួស ប៉ះពាល់ដល់កិត្តិយសរបស់លោកជំទាវ ហ៊ុន ស៊ីណាត ។
ក្នុងនោះ យោងតាមផេក របស់លោក ផែង វណ្ណៈ បានបង្ហោះនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ឲ្យដឹងថា « ក្រោយ ភ្លៀង មេឃស្រលះ !
នៅព្រឹក ថ្ងៃ ទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ ខ្ញុំបាទបាន ការ អនុញ្ញាត ពី អ្នកមីង ហ៊ុន ស៊ីណាត ចូលជួបដើម្បីធ្វើការ សុំទោស អ្នកមីង និង ទទួល យកការ ណែនាំ ពីអ្នកមីង ដើម្បី កែប្រែ នូវចំណុចខ្វះខាត ដើម្បី បន្តការងារ លើបណ្ដាញសង្គម ហ្វេសប៊ុក តទៅ មុខទៀត ។ ក្មួយ សូមគោរព ជូនពរ អ្នកមីង មានសុខភាពល្អ បរិបូណ៌ អាយុ យឺនយូរ ដើម្បី បន្តបំរើ ប្រជាពលរដ្ឋ តទៅទៀត ក្រោមម្លប់សន្តិភាព នៃ ការដឹកនាំ របស់ សម្ដេច តេជោ ហ៊ុន សែន » ។
ក្នុងនោះ លោក ជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហោះផងដែរថា « អុញ! ស្មានតែអត់ចេះរត់រកអន្តរាគមន៍ ណ្ហើយចុះដោយសារមានវត្តមានលោកក្មួយ ឃ្លាំង ហួត ជាមនុស្សម្នាក់ក្នុងសង្គមជាចាស់ទំអញ្ជើញមកដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនក្នុងពាក្យសម្ដី កន្លងមកគាត់មកអង្វរខ្ញុំក៏បញ្ចប់ទៅ ។ ម្យ៉ាងទៀតមីងសូមឲ្យក្មួយចេះប្រើភាសាល្អហើយដាក់មានៈមិនមែនអ្វីដែលក្មួយនិយាយសុទ្ធតែត្រូវ សុទ្ធតែល្អគ្រប់ដប់ទេ ។ រៀនដាក់មានៈ រៀនស្ដាប់ចាស់ ៗរៀនទទួលយកគំនិតអ្នកដទៃ រៀនឲ្យតម្លៃគេ ដើម្បីការរីកចម្រើនរបស់ក្មួយទៅអនាគតសុភាសិតបុរាណខ្មែរយើងអប់រំអោនដាក់គ្រាប់ងើយស្កក សម្ដីរបស់មីងក្មួយទទួលយកមិនទទួលយកបោះចោលចុះ» ៕