អស្ចារ្យមិនធ្លាប់មានពីមុនមក! ចែកសាប៊ូដុសខ្លួន LAKAMO ឲ្យប្រើដោយឥតគិតថ្លៃពេញ១ខែ ហើយមានឱកាសឈ្នះរង្វាន់ម៉ូតូ និងទូរស័ព្ទដៃថែមទៀត
ព័ត៌មានជាតិ
167

រាជធានីភ្នំពេញ ៖ ផ្ទុះការចាប់អារម្មណ៍ មិនធ្លាប់មានពីមុនមកនោះទេ ខណៈគេសង្កេតឃើញមានមនុស្សច្រើនកុះករ បាននាំគ្នាមកយកសាប៊ូដុសខ្លួន LAKAMO ដែលត្រូវបានក្រុមហ៊ុន ចែកឲ្យប្រើដោយមិនគិតថ្លៃ មិនត្រឹមតែបានហ្វ្រីទេ ថែមទាំងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀត មានដូចជាម៉ូតូ និងទូរស័ព្ទដៃជាដើម។

នេះត្រូវបានគេចាត់ទុកថា ជាយុទ្ធនាការទីផ្សារប្លែក ដែលមិនធ្លាប់មានពីមុនមក និងជាឱកាសនៃការបើកទ្វារក្រុមហ៊ុនដំបូង ដោយការហ៊ានចំណាយដើមទុនខ្ពស់សម្បើមមួយ ព្រោះតែចង់ឲ្យអតិថិជនរបស់ខ្លួន បានប្រើប្រាស់ផលិតផលសាប៊ូដុសខ្លួន ដែលមានគុណភាពខ្ពស់ មកពីប្រទេសកូរ៉េ។

ក្នុងថ្ងៃប្រកាសនោះដែរ គេសង្កេតឃើញមានអតិថិជនជាច្រើនកុះករ បានធ្វើដំណើរដោយផ្ទាល់ទៅកាន់ក្រុមហ៊ុន នាផ្លូវលេខ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹកខណ្ឌចំការមន ខាងក្រោយមន្ទីរពេទ្យរុស្ស៊ី ។

ព្រឹត្តិការណ៍ចែកដោយមិនគិតថ្លៃ និងផ្តល់រង្វាន់ដល់អតិថិជនថែមទៀតនេះ ត្រូវបានក្រុមហ៊ុនលើកឡើងថា យុទ្ធសាស្ត្របញ្ជ្រៀបទីផ្សារថ្មី និងចង់ឲ្យអតិថិជន បានប្រើប្រាស់ផលិតផលសាប៊ូដុសខ្លួន ដែលកំពុងពេញនិយមច្រើនពីសំណាក់តារាល្បីៗ ថាជាសាប៊ូដុសខ្លួន មានគុណភាពខ្ពស់តម្លៃសមរម្យ ខណៈក្រុមហ៊ុនក៏ជឿជាក់ថា នឹងអាចវាយលុកទីផ្សារខ្លាំងក្នុងពេលខាងមុខនេះ។

ការផ្តល់ផលិតផលមិនគិតថ្លៃ ថែមទាំងរង្វាន់ជាច្រើននេះ ត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃតែម្តង ពោលគឺមួយខែពេញតែម្តង គឺចាប់ពីថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២២ ។

គួរបញ្ជាក់ដែរថា តាមរយៈការប្រកាសរបស់ក្រុមហ៊ុនសាប៊ូ ដុសខ្លួនLakamo មាន៣ពណ៌ និង៣ក្លិនគឺ ពណ៌សរ ក្លិនផ្កាម្លិះទី២ពណ៌មាស ក្លិនទឹកអប់Brand Dior និងទី៣ ពណ៌ផ្កាឈូក ក្លិនផ្កាLavender សាប៊ូ ដុសខ្លួនLakamo មានអត្ថប្រយោជន៍ខ្លាំងសម្រាប់សុខភាពស្បែក និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយសម្រាប់ខ្លួនឯង និងមនុស្សជំវិញខ្លួន ព្រោះតែ នៅក្នុងសាច់សាប៊ូទឹក ផ្សំចេញពីគុជខ្យង ដែលជួយធ្វើឲ្យស្បែកសរទន់ភ្លឺ ម៉ត់រលោង មានសំណើម សម្បូរទៅដោយសារជាតិបំប៉ន ធ្វើអោយស្បែកក្មេងជាងវ័យ កម្ចាត់បាត់តេរីបង្កើនក្លិនក្រអូបពេញរាងកាយ និង ផលិតពីគ្រឿងផ្សំកម្រធម្មជាតិ ដែលអ្នកជំនាញចម្រាញ់យកទៅផលិតទឹកអប់ម៉ាកល្បីៗ។

គេចាំបានដែរថា ប្រេន Lakamo ចាប់ផ្តើមមានឈ្មោះបោះសំឡេងខ្លាំងនៅលើទីផ្សារ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីផលិតចេញពីរោងចក្រកូរ៉េផ្ទាល់នេះ បានបញ្ចេញដាក់លក់នៅលើទីផ្សារ និងពេញនិយមប្រើប្រាស់ពីសំណាក់អតិថិជន រាប់ចាប់តាំងពីសិល្បករប្រុសស្រីល្បីឈ្មោះផងដែរ ។

សម្រាប់ព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តាមរយៈអាស័យដ្ឋានខាងលើ ឬតាមរយៈលេខទូរស័ព្ទ 070 6666 42៕


Telegram