លោកជំទាវ ឱ វណ្ណឌីន ៖« មិនទាន់មានរកឃើញវត្តមាននៃបុគ្គល នីហ្សេរីយ៉ា ដែលមានជំងឺអុតស្វានេះ នៅកម្ពុជានៅឡើយទេ»
ព័ត៌មានជាតិ
311

រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ AKP នៅវេលាម៉ោង ៤និង២៦នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ទាំងស្រុងថា « លោកជំទាវ ឱ វណ្ណឌីន ៖ «ករណីជនជាតិនីហ្សេរីយ៉ាដែលមានកើតជំងឺអុតស្វាដែលបានធ្វើរោគវិនិឆ្ឆ័យដោយអាជ្ញាធរសុខាភិបាលថៃ ហើយដែលបានគេចខ្លួនតាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មកនោះ គ្រាន់តែឮថាប្រហែលជាចូលមកកម្ពុជា (ដោយអាជ្ញាធរថៃបាត់ទំនាក់ទំនងដែរនោះ) ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា កំពុងតែឆែកឆេរ ស្វែងរក និងបង្កើនការប្រុងប្រយ័ត្ន នៅគ្រប់ទីតាំង និងច្រកចេញចូល តែមកទល់ពេលនេះ នៅមិនទាន់មានព័ត៍មានណាដែលបញ្ជាក់ថាជនជាតិនេះ បានមកដល់កម្ពុជា ឫបានមកដល់ខេត្តព្រះសីហនុ ហើយនោះទេ។

ដូច្នេះ សូមអំពាវនាវដល់សាធារណ:ជន សហការគ្នាចូលរួមសង្កេត និងផ្តល់ព័ត៍មាន ប្រសិនបើឃើញជនជាតិនីហ្សេរីយ៉ារូបនេះ សូមជូនព័ត៌មានទៅអាជ្ញាធរសុខាភិបាល ដែលនៅជិតលោកអ្នក ឫហៅទៅលេខ ១១៥ ដើម្បីមានវិធានការសុខាភិបាលជាបន្ទាន់ ដើម្បីទប់ស្កាត់ការចម្លងវីរុសអុតស្វានេះបានទាន់ពេលវេលា។ សូមបញ្ជាក់ម្តងទៀតថា មិនទាន់មានរកឃើញវត្តមាននៃបុគ្គល នីហ្សេរីយ៉ា ដែលមានជំងឺអុតស្វានេះនៅកម្ពុជានៅឡើយទេ» ៕


Telegram