រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះប្រេនសម្លៀកបំពាក់ដ៏ល្បី Sizzlin Official បានប្រារព្ធកម្មវិធីមួយជាលើកដំបូង ដោយមានវត្តមាន ស្រីស្អាត សហសន្ថាបនិកទាំង២រូប គឺកញ្ញា លឹម ផាន់រតនា និងកញ្ញា សុគុណ សុភក្ក្រ័រាសី រួមទាំងវត្តមានភ្ញៀវកិត្តិយស និងសិល្បៈក សិល្បៈការិនី ជាច្រើនរូបទៀតចូលរួមផងដែរ នៅអូតែលសុខា ។
ក្នុងឱកាសនោះ កញ្ញា សុគុណ សុភក្ក្រ័រាសី ក៏ដូចជា កញ្ញា លឹម ផាន់រតនា បានឲ្យដឹងថា ដើមកំណើតដំបូងរបស់ Sizzlin គឺបានកើតឡើងនៅពេលដែល កញ្ញា បានធ្វើដំណើរតំណាងឲ្យកម្ពុជា ទៅក្រៅប្រទេស តែបែរជាស្លៀកសម្លៀកបំពាក់ប្រេនរបស់បរទេស ទើបគិតថា ប្រើសិនបើអាចបង្កើតប្រេនសម្លៀកបំពាក់ ជារបស់យើង ដែលធ្វើក្នុងស្រុករបស់យើងផ្ទាល់ កញ្ញា ប្រហែលជាមានមោទនភាព ក្នុងការសម្លៀកពាក់ ចេញទៅលើឆាកអន្តរជាតិ ។
ចំណែកឈ្មោះ Sizzlin ដែលបណ្តាអ្នកគាំទ្រឆ្ងល់ថា ហេតុអ្វីដាក់ឈ្មោះនេះ គឺបង្កើតចេញពីឈ្មោះ របស់កញ្ញាទាំង២ គឺបូកបញ្ចូលគ្នា ដោយឈ្មោះ Sizzy និងឈ្មោះ Lin បូកចូលគ្នាចេញជាឈ្មោះ Sizzlin ។
ក្នុងនោះ Sizzlin Official ក៏បានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅកំឡុងពេលដែល កូវីដ១៩ កំពុងចាប់ផ្តើមកើតឡើង ហើយពិតជានឹកស្មានមិនដល់ថាប្រេនសម្លៀកបំពាក់ Sizzlin Official អាចមកដល់សព្វថ្ងៃនេះបាន ដោយមានការគាំទ្រពីអតិថិជនជាច្រើន ដោយចាប់ផ្តើមពីខោអាវប្រភេទធម្មតា ដែលផ្តោតលើសារៈសំខាន់ ចង់ឲ្យពាក់ទិញពាក់ហើយចំណេញ ជាក់ស្តែងដូចជា ខោអាវធ្វើការ តែពេលដោះអាវក្រៅចេញ ដាក់ខ្សែក្រវ៉ាត់ នឹងក្លាយជាម៉ូតថ្មី បែបចូលកម្មវិធី វិញ ។
ក្រោយបង្កើតជាសម្លៀកបំពាក់ហើយនោះ Sizzlin ក៏បានច្នៃចេញ ជាប្រភេទម៉ាសក្រណាត់ ដែលភ្ញៀវភាគច្រើនគាំទ្រ និងស្គាល់ច្រើនតាមរយៈម៉ាសក្រណាត់ Sizzlin នេះ ម៉ាសក្រណាត់នេះ មានលក្ខណៈពិសេស គឺមានគ្រប់ពណ៌ ហើយអាចដាក់ឈ្មោះ បានទៀត ពិសេសជាផលិតផលមួយ ដែលភ្ញៀវអាច ជាវធ្វើជាកាដូជូនគ្នា និងប្រើប្រាស់ក្នុងអំឡុងពេល កូវីដ ដើម្បីការពារសុខភាពបានថែមទៀត ។
លោកLENG VY HOUR ដែលមិនត្រឹមតែជា Share Holder ម្នាក់ប៉ុណ្ណោះទេ តែគាត់ជាអ្នក Design លើរូបរាង Sassy Scrub និង Sizzlin Official បានឲ្យដឹងថា សម្រាប់ Bomnot Sizzlin គឺជាប្រេនបន្ទាប់ ដែលត្រូវបានបង្កើតឡើង ក្រោម Sizzlin Official ។ ពាក្យ Bomnot គឺភាគច្រើនផ្តោតលើប្រភេទខោអាវបែបភ្លីសេ ព្រោះភាគច្រើនម៉ូតភ្លីសេនេះ គឺពិបាកនឹងផលិតក្នុងស្រុកយើងបានណាស់ ដូច្នេះត្រូវនាំចូលពីក្រៅប្រទេស ទើបយើងបង្កើតកែច្នៃ Bomnot នេះឡើងតែម្តង ។
ទន្ទឹមនោះ សម្រាប់ផលិតផល Sassy Scrub ត្រូវបានផលិតឡើងដោយគ្រឿងផ្សំ ៣ធំៗ មានដូចជា យិនស៊ិន ទឹកឃ្មុំ និងរមៀត កញ្ញា បានសាកប្រើរួចហើយ ដោយតេស្តលើស្បែកមុខរបស់កញ្ញាផ្ទាល់តែម្តង ឃើញថាល្អខ្លាំង ពិសេសគឺផលិតឡើងបែប អរខនិក ដែលគ្មានជាតិកាត់ គ្មានជាតិគីមី ធ្វើឲ្យខូចស្បែកមុខ នោះទេ ទើបសម្រេចចិត្តនាំចូល Sassy Scrub នេះ សម្រាប់បំពេញតម្រូវការរបស់អតិថិជន ដែលចង់បានផលិតផល បែបគ្រឿងសម្អាង ដែលជួយថែរក្សាស្បែកមុខ ពិសេសសម្រាប់អ្នកមានមុខរោល ស្នាម ទោះមិនឃើញលទ្ធផលភ្លាមៗ តែវាជួយខ្លាំងពីខាងក្នុងដោយជួយបំបាត់ និងកម្ចាត់ស្នាម បានយ៉ាងមានប្រសិទ្ធភាព ។
ហើយ ថ្ងៃនេះជាថ្ងៃដ៏ពិសេសណាស់ ព្រោះមិនត្រឹមតែជាថ្ងៃដែលបើកបង្ហាញពីផលិតផល ថ្មីនោះទេ តែជាឱកាសគម្រប់ខួប២ឆ្នាំ របស់ Sizzlin Official ផងដែរ ពិសេសក៏ឆ្លៀតឱកាសនេះ សម្រាប់អរគុណភ្ញៀវកិត្តិយសដែលជាអតិថិជន និងជាអ្នកគាំទ្រ Sizzlin តាំងពីថ្ងៃដំបូង រហូតមកទល់ពេលនេះ ។
កញ្ញាបន្តថា អ្វីដែលសំខាន់នោះ កញ្ញា ក៏ចង់អរគុណដល់មនុស្សសំខាន់បន្ថែមទៀត ដែលធ្វើឲ្យ Sizzlin មានថ្ងៃនេះ ដំបូងគឺអរគុណដល់គ្រួសាររបស់លោកស្រីទាំងសងខាង ដែលតែងតែគាំទ្រក្តីស្រមៃ របស់កញ្ញា ទាំង២រហូតមក និងចង់អរគុណដល់ភាគហ៊ុនម្នាក់ទៀត របស់ Bomnot Sizzlin និងSassy Scrub គឺ LENG VY HOUR ។ ហ៊ួរ មិនត្រឹមតែជា Share Holder ម្នាក់ប៉ុណ្ណោះទេ តែគាត់ជាអ្នក Design លើរូបរាង Sassy Scrub និង Sizzlin Official Poster រហូតមក ពិសេសក៏មិនភ្លេច Team Work ទោះបីគ្មានវត្តមានពេលនេះ ក៏មាន២រូបមកចូលរួមដែរ គឺ Noch និង Cola ដែលបានធ្វើការឲ្យ Sizzlin ទាំងបេះដូង ហើយតស៊ូជាមួយគ្នារហូតមក ហើយចុងបញ្ចប់កម្មវិធីក៏មានការទទួលទានអាហារសម្រន់ និងទស្សនាកម្សាន្តនៅ Pop Up Store ផងដែរ ៕