អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ៖ គ្មានករណីចាប់ឃុំឃាំ...ង និងប..ង្ខាំ..ងដោយខុសច្បាប់លើជនជាតិចិន១៣នាក់ នៅក្រុងព្រះសីហនុ នោះទេ!
ខេត្តព្រះសីហនុ ៖ យោងតាមផេក ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបំភ្លឺជូនសាធារណជន លើករណីបណ្តឹងសំណើសុំអន្តរាគមន៍ពាក់ព័ន្ធនឹងករណីថាមានការចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់លើជនជាតិចិន ចំនួន១៣នាក់ នៅក្រុងព្រះសីហនុ។
ជុំវិញបញ្ហានេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ក្រោយការស្រាវជ្រាវ មិនមានករណីបែបនេះកើតឡើងនោះទេ ។ ដូច្នេះ សូមស្តាប់ប្រសាសន៍លោក ឃាង ភារម្យ និងលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ៖ (ដាក់វីដេអូ)