គ្រឿង​ញៀនដែលកំលាំងសមត្ថកិច្ចនគរបាលសហការប្រតិ​បត្ដិការបង្រ្កាបរឹបអូសបាននៅក្នុងខេត្ត​កំពង់ស្ពឺ​ ខេត្តព្រះសីហនុ ខេត្តកំពត ជិត៦៤គីឡូក្រាម​ត្រូវ​បានធ្វេីពិធី​ដុតបំផ្លាញចោលនៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២២​ នាខេត្ដព្រះសីហនុ​
ព័ត៌មានជាតិ
89

អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង​ញៀន សហការជាមួយគណៈកម្មាធិការត្រួត​ពិនិត្យគ្រឿ​ងញៀន បានប្រារព្ធទិវាអន្តរជាតិប្រ​យុទ្ធប្រឆាំងគ្រឿង​ញៀន ក្រោមប្រធានបទ " ដោះស្រាយបញ្ហាគ្រឿង​ញៀនក្នុងវិបត្តិសុខភាពនិងមនុ​ស្សធម៌ " និងដុតបំផ្លាញចោលនូវវត្ថុតាងជាគ្រឿង​ញៀនជិត៦០គីឡូក្រាម។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧ​ត្ដ​មសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជា​តិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើ​ន អភិបាល និងជាប្រធានគណ:កម្មាធិការត្រួតពិនិ​ត្យគ្រឿងញៀនខេត្តព្រះសីហនុ ព្រមទាំង លេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿង​ញៀនខេត្តព្រះសីហនុ ខេត្ត​កំពង់ស្ពឺ​ ខេត្ដ​កំពត​ និងប្រតិភូស្ថា​ប័ន​សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៣ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ

តាមការបញ្ជាក់ពី​ លោក​ឧត្ដមសេនីយ៍​ត្រី​ ម៉ាត់​ ធុច​ស្នង​ការ​រង​ ទទួល​ផែនការងារ​​ប្រឆាំង​បទល្មេីស​គ្រឿង​ញៀ​ន​ នៃស្នងការដ្ឋាន​នគរបាលខេត្តកំពង់ស្ពឺ​ គ្រឿងញៀន​ដែលដកហូត​បានពីគ្រប់ករណី​បង្រ្កាប​(នគរបាលខេត្ដ​ ,អាវុធហត្ថ​ខេត្ដ​​ សរុប​ ៣១​គីឡូក្រាម​ ជាប្រភេទ​ មេតំហ្វេតាមីន​ដែលត្រូ​វ​យ​ក​មកបំផ្លាញ​នាពេលនេះ​៕


Telegram