រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញបែបនេះខណៈដែលលោកចុះពិនិត្យការបាក់ច្រាំងទន្លេនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីឆ្លើយតបទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ព្រោះតែគ្មានផ្លូវដើរចេញចូលផ្ទះរបស់ពួកគាត់។លោកក៍បានបញ្ជាក់ថា៖ ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេកនេះ មន្ត្រីជំនាញត្រូវសិក្សាឱ្យបានម៉ត់ចត់ ហើយក្រុមការងារត្រូវធ្វើការអនុវត្តការងារ នៅថ្ងៃទី២៧ខែកក្កដាស្អែកនេះទៅ ដើម្បីដោះស្រាយកង្វល់និងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ។ចំណែកឯ លោកអឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេកវិញបាននិយាយថា៖ ច្រាំងទន្លេដែលបាក់ចូលទៅក្នុងទន្លេនៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេកនេះ បានបាក់ចំនួន៣ដងជាបន្តបន្ទាប់គ្នា ប្រមាណជិត៥ខែមកហើយ ហើយក៏ត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ឋសហការគ្នាទប់ជាបណ្តោះអាសន្នដើម្បីកុំឱ្យបាក់ផ្ទះប្រជាពលរដ្ឋចូលទៅក្នុងទន្លេទៀត។
ចំពោះមូលហេតុនៃការបាក់ច្រាំងទន្លេនេះ លោកអឿ ស៊ីផុន ក៏បានបញ្ជាក់ផងដែរថា គឺបណ្តា ចំពោះមូលហេតុនៃការបាក់ច្រាំងទន្លេនេះ លោកអឿ ស៊ីផុន ក៏បានបញ្ជាក់ផងដែរថា គឺបណ្តាលមកពីដីជ្រាបទឹកចេញពីព្រែកតាគង់ធ្វើឱ្យដីផ្នែកខាងក្រោមជ្រាយ ឈានទៅដល់ការបាក់តែម្តង។
សូមបញ្ជាក់ថាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ដ្រីជំនាញ បើកការដ្ឋានសាងសង់ភ្លាមចំពោះការ បាក់ច្រាំងទន្លេនៅភូមិព្រែកតាគង់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វានេះ។