លោក គីម រិទ្ធី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ
រាជធានីភ្នំពេញ ៖ លោក គីម រិទ្ធី ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ «តែងតាំងមុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ»។
មាត្រា១ : តែងតាំងមុខតំណែងឯកឧត្តម គឹម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ។
មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហត្តលេខាតទៅ ៕
សូមជម្រាបថា លោក គីម រិទ្ធី អតីតជាអភិបាលរងខេត្តកណ្ដាល និងបច្ចុប្បន្នមុនត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារនេះ លោកមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ ដោយឡែក លោក ប្រាក់ សុវណ្ណ ត្រូវបានដាក់ឲ្យចូលនិវត្តន៍៕