សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថតដ៏កម្រមួយសន្លឹកដែលអាចថតនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧
ព័ត៌មានជាតិ
86

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញរូបថតដ៏កម្រមួយសន្លឹកដែលអាចថតនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧។

នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា “លើកដំបូងដែល ខ្ញុំឃើញរូបថតមួយសន្លឹកនេះ ហើយក៏មិនដឹងថាអ្នកណាជាអ្នកថតផងដែរ”។ បើពិនិត្យលើស្ថានភាពរូបថតនេះអាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧ ដោយសម្គាល់ ១.អ្នកការពារខ្ញុំឈ្មោះ វឿន បានមកការពារខ្ញុំក្នុងចន្លោះ១៩៨៦រហូតដល់គាត់ស្លាប់ប្រហែល១០ឆ្នាំមុន។ គាត់បានការ ពារខ្ញុំទៅ ចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀតជាច្រើន។ ២.កូនប្រុសខ្ញុំហ៊ុន ម៉ានីទើបមានវ័យជំទង់ អាយុ ប្រហែល ១៤ ឬ១៥ឆ្នាំ(ម៉ានីកើតខែវិច្ចកា១៩៨២)។ សម្ដេចតេជោបន្តថា បើការលើកឡើងនេះត្រឹម ត្រូវពេល នោះខ្ញុំទើបមានអាយុ៤៤ ឬ៤៥ឆ្នាំ។ “ខ្ញុំសូមអំពាវនាវឱ្យបងប្អូនដែលបានថតរូបនេះ ឬបានដឹងមេត្តា ជួយ ប្រាប់តាមរយៈចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណានិងនៅទីកន្លែងណា ខ្ញុំសូមអរគុណទុកជាមុន”៕


Telegram