លោក ហ៊ុន ម៉ានី «ភាពឈ្នះជារឿងសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ដូចគ្នានេះ គឺការគាំទ្រចេញពីបេះដូងចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករ កីឡាការិនីយើង! ជយោព្រះរាជាណាចក្រកម្ពុជា»
ព័ត៌មានជាតិ
80

នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានដឹកនាំប្រតិភូកីឡាករ និងគណៈប្រតិភូកម្ពុជាបានអញ្ជើញទៅដល់ផ្ទាល់នៅពហុកីឡាដ្ឋានមួយក្នុងទីក្រុងស៊ូរ៉ាកាតា ( Solo) ប្រទេសឥណ្ឌូនេស៊ី ដើម្បីដឹកនាំក្រុមកីឡាករកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២។

ទន្ទឹមនឹងការដឹកនាំប្រតិភូកីឡាករដើម្បីចូលរួមប្រកួត លោក ហ៊ុន ម៉ានី បានបង្ហោះសារមួយខ្លីនៅលើទំព័ររបស់លោកថា៖ «ភាពឈ្នះជារឿងសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ដូចគ្នានេះ គឺការគាំទ្រចេញពីបេះដូងចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករ កីឡាការិនីយើង! ជយោព្រះរាជាណាចក្រកម្ពុជា។»

សូមជម្រាបដែរថា ការលើកឡើងខាងលើនេះ ស្របជាមួយការទទួលបានជ័យជំនះរបស់ ក្រុមកីឡាករបាល់ទះជនពិការកម្ពុជាទៅលើក្រុមកីឡាករបាល់ទះជនពិការឡាវលើវិញ្ញាសារដំបូងក្នុងទម្រង់ ០៣នាក់ ទល់ ០៣ នាក់ ចំនួន ១១-០៥ក្នុងព្រឹត្តការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ឆ្នាំ២០២២នាព្រឹកនេះ។


Telegram