ឌួង ហ្សូរីដា ទៅដល់កន្លែងល្បីគល់ឈើពាក់ម្កុដ«បារមីបងស្រី » រួចបោះពាក្យថា «សុំបានទេ បញ្ឃប់ប្រពៃណីប្រៀបធៀប គួរទេដែលយកវត្ថុសក្ត័សិទ្ធរបស់
ព័ត៌មានជាតិ
121

ឌួង ហ្សូរីដា ទៅដល់កន្លែងល្បីគល់ឈើពាក់ម្កុដ«បារមីបងស្រី » រួចបោះពាក្យថា «សុំបានទេ បញ្ឃប់ប្រពៃណីប្រៀបធៀប គួរទេដែលយកវត្ថុសក្ត័សិទ្ធរបស់ប្រទេសយើងដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ទៅធៀបជាមួយហាងកាហ្វេតូចមួយ? »

យោងតាមការបង្ហោះ របស់ពិធីការិនី និងជាតារាសម្តែង ដ៏មានប្រជាប្រិយភាព ឌួង ហ្សូរីដា ដែលក្រៅពីល្បីក្នុងសិល្បៈ ក៏ជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ និងជាអ្នកជំនួញមួយរូប បានបង្ហោះ លើបណ្តាញសង្គម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ថា « មិនមែនជ្រោលជ្រើម តាមការអូសទាញនៃរឿង បងស្រីពីហាង កាហ្វេ B-Story Garden Cafe & Restaurants មួយនេះទេ ប៉ុន្តែក្នុងនាមជាសហគ្រិនស្រ្តីខ្មែរមួយរូប ដែលមានមុខរបរហាងកាហ្វេដល់ទៅ ២ប្រេនធំៗ ក្នុងគ្រួសារ ក្រៅពីមុខរបរ គ្រឿងសំអាងនិង ហាងកាត់ដេរ យើងខ្ញុំក្រុមគ្រួសារត្រកូល «ឌួង» មានហាង

-Tube Coffee RSK សាខាឫស្សីកែវ

-@Cafe Amazon Peng Hout 6A (របស់លោកម៉ែ)

យើងត្រូវមកស្វែងយល់ និង មកមើលផ្ទាល់ពីបទពិសោធន៍ថ្មី និង ការធ្វើ Marketing របស់គេ ដើម្បីយកទៅកែច្នៃនិងអភិវឌ្ឃន៍នូវអ្វូដែលយើងកំពុងមានក្នុងដៃ រឺ ចង់ពង្រីកធ្វើអ្វីបន្ថែមទៀត។

កញ្ញា ឌួង ហ្សូរីដា បានបន្តទៀតថា មិនខុសទេ គ្រាន់តែជឿ និង បន់ស្រន់ ព្រោះវាធ្វើអោយផ្លូវចិត្តមនុស្សបានធូរស្បើយមួយរយៈប្រសិនបើការបន់នោះបានសំរេច តែបើអង្គុយតែមកបន់សុំសន្លឹកឆ្នោត ហើយអត់រកសុីអីសោះ ក៍គ្មានវត្ថុសក្ត័សិទ្ធណាជួយបានគ្រប់គ្នាដែរ។ ឃើញថាការរៀបចំគេស្អាត ដោយយកអាគាសំណង់ចាស់នៅជាយក្រុងមកសាងសង់ជារបៀប Vintage បែបបុរាណជំនាន់បារាំង ការតុបតែងដូចគ្នា សូម្បីតែសត្វដែលតាំងគឺជាស្បែកសត្វពិតប្រាកដ ដែលសំលាប់យកមកក្រាល សត្វស្លាប សត្វទន្សោង សត្វពពែ ដែលដាក់តាំងនៅទីនោះសុទ្ធតែជាសាកសពសត្វទាំងអស់ដែលគេសំលាប់យកគ្រភងក្នុងចេញ យកមកតាំងធ្វើគ្រឿងលំអ ។

-គ្រឿងសង្ហារឹម ច្រើនជារបស់ចាស់ៗ តុ ទូ កៅអី អំពូលភ្លើង ។ល។

-លឺ១០០ដង មិនស្មើនឹងឃើញ ម្តង ប្រាកដណាស់ សរសើរថាគេពូកែធ្វើការផ្សព្វផ្សាយ មកមើលហើយ ក៍នឹកមិនឃើញថាត្រូវទៅវីញ ត្រូវដាំដើមឈើមួយដើម បង្កើតសាច់រឿងបែបនេះរឺយ៉ាងណាទេ ព្រោះមិនអាចធ្វើអ្វីដែលជារឿងប្រឌឹតឡើយ បើទោះបីជាចង់អោយហាងលក់ដាច់ដូចគេក៍ដោយ ប៉ុន្តែក៍មិនបានចោទម្ចាស់ហាងគេថា គេប្រឌឹតរឿងរ៉ាវនេះឡើងដើម្បីអោយហាងគេល្បីដែរ យើងគិត 50%-50% ទៅ ជួនកាលយើងមិនជឿ ប៉ុន្តែគេអ្នកសមតាមបំណង គេបានមែន យើងកុំបង្អាក់សទ្ធារបស់គេ នេះជាការធ្វើអោយផ្លូវចិត្តសប្បាយរីករាយតាមរយៈការបន់ស្រន់ ប៉ុន្តែកុំភ្លេចប្រឹងប្រែងរកស៊ីខ្លួនឯងផង បានបងស្រី និង វត្ថុសក្ត័សិទ្ធគ្រប់ទីកន្លែងជួយយើងបាន ។

-បងប្អូនជឿទៅ វត្ថុសក្ត័សិទ្ធដែលពូកែខ្លាំងបំផុតនោះគឺបេះដូង និង ខួរក្បាលខ្លួនយើងហ្នឹងឯង បើយើងអាចឈ្នះគាត់២ហ្នឹងបាន ដាក់គោលដៅអោយច្បាស់លាស់ អ្វីក៍យើងសំរេចបានដែរណា ។

ក្នុងនោះ ឌួង ហ្សូរីដា ក៏បានបន្តពាក្យទាំងនេះទៀតថា សុំបានទេ បញ្ឃប់ប្រពៃណីនៃការប្រៀបធៀប តើគួរអត់ថាយកវត្ថុសក្ត័សិទ្ធរបស់ប្រទេសយើងដ៍មានតម្លៃមិនអាចកាត់ថ្លៃបានយកទៅធៀបជាមួយហាងកាហ្វេតូចមួយ? អាកន្លែងចិត្តចង្អៀត ចិត្តភ្លើងហ្នឹងហើយ បានជាមនោគមន៍គេដុតយើងអោយឆេះ ហើយគេល្បី ។ អ្នកណាធ្វើអីក៍ធ្វើទៅ ជាជំនឿរបស់ប្រទេសនីមួយៗតាមតំបន់ សំខាន់អោយជាតិយើងងាកមកអោយតម្លៃខ្លួនឯង ហើយកុំអោយតែដោយសាររឿងតិចតូចធ្វើអោយប៉ះពាល់ការងារការទូតរវាងប្រទេសនិងប្រទេស ៕


Telegram