ភ្នំពេញ ៖ មករស់នៅភ្នំពេញខ្លួនមួយតែឯង មិនដឹងពឹងពាក់អ្នកណា អាណិតណាស់ ខណៈយុវតីម្នាក់ ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ គេចពីរថយន្តកុងតឺន័រជ្រុលទ ប៉ះ រថយន្ត ស៊េរី ទំនើប មួយគ្រឿង បណ្តាលឲ្យបែកស្តុបផ្នែកខាងក្រោយរងការខូចខាត ម្យ៉ាងគ្មានលុយក្នុងខ្លួនទាល់តែសោះ រហូតនាងលត់ជង្គង់អង្វរផង សំពះផង សុំម្ចាស់រថយន្តលើកលែងមិនទារសំណង តែភាគីខាងរថយន្តមិនព្រម មានតែប្រគល់ទូរសព្ទ១គ្រឿងដែលខ្លួនមាន ឲ្យទៅម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿង រួចជិះម៉ូតូចេញទៅបាត់ ទាំងការអស់សង្ឃឹម កាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២១ នៅចំណុចស្តុបណូគា តាម បណ្ដោយ ផ្លូវ ២៧១ ក្នុង សង្កាត់ ទឹកល្អក់ ទី ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
បើតាមប្រភពព័ត៌បឋម នៅកន្លែងកើតហេតុពីប្រជាពលរដ្ឋ បាននិយាយថា មុនពេល កើតហេតុ គាត់បានឃើញរថយន្តម៉ាកតូយ៉ូតាអាលហ្វាត មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-2863 បើកដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀតតាម បណ្តោយផ្លូវ២៧១ពីត្បូងមកជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុ រថយន្តបានឈប់រង់ចាំស្តុបពេលស្តុប លោតពណ៌លឿង ជិតនឹងលោតស្តុបខៀវបម្រុង នឹង បើកចេញទៅស្រាប់ តែមានយុវតីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1HU-1878 ជិះដោយម្នាក់ឯងតាមបណ្តោយ ផ្លូវ២៧១ ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានគេចពីរថយន្តកុងតឺន័រជ្រុលទៅប៉ះស្តុបភ្លើងស៊ីញ្ញូខាងស្តាំ ពី ចំហៀងរថយន្តស៊េរីទំនើប ខាងក្រោយបណ្តាលឲ្យបែករងការខូចខាត ម្យ៉ាង មករស់នៅភ្នំពេញខ្លួនមួយតែឯង មិនដឹងពឹងពាក់អ្នកណា យុវតីខាងលើ បានសំពះអង្វរលត់ជង្គង់ សុំឲ្យម្ចាស់រថយន្តអភ័យទោសឲ្យខ្លួនមិនយកសំណង តែម្ចាស់រថយន្តមិនព្រមនោះទេ បានទារយកទូរសព្ទតែមួយគ្រឿង ម៉ាក I Phone 6 Plus របស់យុវតីខាងលើ នេះដើម្បីបញ្ចប់រឿង ទើបយុវតីខាងលើ ព្រមហុចទូរសព្ទឲ្យទៅភាគីរថយន្ត រួចឡើងបញ្ឆេះម៉ូតូជិះចេញទៅបាត់ពីកន្លែងកើតហេតុតែម្តង ៕