សម្តេចតេជោ ប្រកាសលុបចោលគម្រោងអភិវឌ្ឍភ្នំតាម៉ៅ និងឱ្យ ដាំដេីមឈេីឡេីងវិញ
ព័ត៌មានជាតិ
152

សម្តេចតេជោ ៖

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន

មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ

ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួង

កសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ

មិនមានប៉ះពាល់ក៏ដោយ។

ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ

រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖

១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាត

ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។

២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ

ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស

ដោយក្រសួងកសិកម្ម។

៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ

បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ

ឡើងវិញលើដីដែលបានឈូសឆាយ។

សូមអរគុណចំពោះបងប្អូនជនរួមជាតិ

ដែលបានចូលរួមផ្តល់យោបល់ប្រកប

ដោយការស្ថាបនា៕


Telegram