រាជធានីភ្នំពេញ ៖ យោងតាមការបង្ហោះ របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងទាំងស្រុងថា «ដោយបាន ទទួល ការ អនុញ្ញាត ដ៏ខ្ពង់ខ្ពស់ បំផុត ពី សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា អោយដាំដើម ឈើ ប្រណិត ឡើងវិញ នៅលើ ទីតាំង ដែលបាន ឈូសឆាយ ។
ពេលនេះ ខ្ញុំ កំពុង តែ លើកកូនឈើ ដាក់លើរថយន្ត ព្រឹក ស្អែក ថ្ងៃ ទី ៨ខែសីហា ឆ្នាំ ២០២២នេះ ខ្ញុំ នឹង ដឹកជញ្ជូន កូនឈើបេង ចំនួន ១០០០ដើម កូនឈើធ្នង់ ចំនួន ១០០០ដើម សរុប២០០០ដើម ថ្ងៃ ពុធ ទី ៩ខែសីហា និង ជញ្ជួនកូនឈើបេងនិងធ្នង់ មកដល់ចំនួន ៥០ ០០ដើម បន្ថែម ទៀត ហើយនិងអាច ដឹក ជញ្ជួន មក ជាបន្តបន្ទាប់ ថែមទៀត បើតាមការអោយដឹងក្រៅ ផ្លូវការ មកថា ផ្ទៃដី ដែលឈូសឆាយ អស់ ចំនួន ប្រមាណ ជា ៥០០ ហិកតា បើយើងដាំ 7m x 7m =204ដើម សរុបកូនឈើដែលមាន តម្រូវ ការ ទាំងអស់ ប្រមាណជា 102.000ដើម ។
ព្រឹក ស្អែក ថ្ងៃ ចន្ទ ទី ៨ខែសីហា ឆ្នាំ ២០២២នេះ រូបខ្ញុំ និង លោកជំទាវ ប្រហុក និង ដឹកនាំ ក្រុម អ្នក បច្ចេកទេស បុគ្គលិក កម្មករ ផ្នែក កសិកម្មរបស់ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ទៅ ចូលរួម ចំណែក ដាំដើមឈើឡើងវិញ នៅក្នុង តំបន់ ភ្នំ តាម៉ៅ ស្រុកបាទី ខេត្ត តាកែវ បើបងប្អូន ប្រីយមិត្ត យើងចង់ ចូលរួមចំណែកដាំដើមឈើឡើងវិញ ដែរ ខ្ញុំ សូម ស្វាគមន៍ដោយក្តី សោមនស្ស រីករាយ ជួបគ្នា នៅភ្នំតាម៉ៅ » ៕