ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ឌឺអ្នកយកដើមឈើគ្មានគុណភាព យកទៅដាំ ដើម្បីតែផុសសម្តែង! ខណៈឯកឧត្តមនាំកូនឈើបេង និងធ្នង់ ចុះទៅដាំផ្ទាល់នៅភ្នំតាម៉ៅ!
ព័ត៌មានជាតិ
99

យោងតាមការបង្ហោះ របស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានសរសេរទាំងស្រុងថា « ដើម្បីអបអរ សាទរ ថ្ងៃ គំរប់ ខួប ៤៤ឆ្នាំ អាពាហ៍ពិពាហ៍ ១៣ រូបខ្ញុំ ជាមួយ លោក ជំទាវ ប្រហុក 08.08.1978~08.08.2022= 44ឆ្នាំ វេលា ម៉ោង ៧ព្រឹក ថ្ងៃ ចន្ទ ទី ០៨ ខែសីហា ឆ្នាំ ២០២២ រូបខ្ញុំ ជាមួយ លោក ជំទាវ ប្រហុក បានដឹកនាំ ក្រុម អ្នក បច្ចេកទេស បុគ្គលិក កម្មករ ផ្នែក កសិកម្ម ដឹកកូន ឈើធ្នង់និង កូនឈើបេង ចំនួន 3.220ដើម យកទៅដាំឡើងវិញ នៅក្នុង តំបន់ សួន សត្វ ភ្នំ តាម៉ៅ ស្រុកបាទី ខេត្ត តាកែវ ។

ឈ្លៀតឱកាស នេះ ខ្ញុំ សូម អរគុណ ច្រើន ខ្លាំង ណាស់ ដល់ ក្រុម ចុងភៅ ចល័តសេង ហុក ហេងដែលបានជូយផ្តល់ អាហារ ថ្ងៃ ត្រង់ ចំនួន ៣០០កញ្ចប់ រួមជាមួយ ទឹក បរិសុទ្ធ ចំនួន ១០០កេះ និង សូម អរព្រះគុណ អរគុណ ដល់ ព្រះសង្ឃ សិក្សា នុសិស្ស លោកគ្រូ អ្នក គ្រូ បងប្អូន ប្រជាពលរដ្ឋ មន្ត្រី រាជការ ក្រោម ឱវាទ របស់ ក្រសួង កសិកម្ម រដ្ឋបាល ព្រៃឈើ ជាពិសេស ក្រុម គ្រឿងចក្រ រួមជាមួយ ប្រីយមិត្ត ហ្វេសប៊ុក ទាំងអស់ គ្នា ដែលបាន និមន្ត និងមក ចូលរួម ដាំកូនឈើឡើងវិញនាថ្ងៃនេះ ។

ទន្ទឹម នឹង នេះ ផងដែរ ខ្ញុំ សុំ ពន្យាការទៅ ដាំកូនឈើ បន្ថែម ទៀត មួយរយ សិន ដោយរង់ចាំ ក្រុម ការងារ គ្រឿងចក្រ ឈូសឆាយ សំអាត ទីតាំង ដី អោយបាន ច្រើន បន្តិច សិន ខ្ញុំ និង បន្ត កិច្ច ការ នេះទៅមុខទៀត ។

ជុំវិញការបង្ហោះទាំងខ្លឹមសារ និងរូបភាពទាំងអស់ ដែលឯកឧត្តម បានផុស មហាជនបានចាប់អារម្មណ៍ខ្លាំង ទៅលើ រូបចុងក្រោយគេបំផុត ដែលឯកឧត្តម បានបង្ហាញពីរូបកូនឈើ មួយសន្លឹក ហើយឯកឧត្តម បានសរសេរលើរូបនោះ ដោយអក្សរពណ៌ក្រហមថា« កូនឈើដែលយកទៅដាំនេះ មិនមានគុណភាពនោះទេ អាចដាំគ្រាន់តែបង្ហោះហ្វេសប៊ុក» ។

រូបភាពនេះ ត្រូវបានមហាជនជឿជាក់ថា មិនមែនជាកូនឈើរបស់ឯកឧត្តមនោះទេ ព្រោះកូនឈើរបស់ឯកឧត្តម ល្អៗ ធំៗ រលូនឡើងលើ មើលទៅរឹងមាំ និងមានគុណភាព ដែលកូនឈើក្នុងរូបនេះវិញ សង្ស័យជាកូនជាឈើរបស់បុគ្គលផ្សេង .... ៕


Telegram