មហាជនពិតជាបានជ្រាបហើយពី រូបសម្បត្តិស្រស់សោភា ទេពកោសល្យ វៃឆ្លាត ជាកុលធីតាខ្មែរ សែស្រឡាយរាជវង្ស ទាំងចរិយាសម្បត្តិគួរឱ្យគោរពស្រឡាញ់ របស់ ព្រះនាងតូច នរោត្តម ជេនណា។
ព្រះនាងតូច នរោត្តម ជេនណា ជាសែរាជវង្សខ្មែរដំបូងគេ ដែលកំពុងមានប្រជាប្រិយ និងការគាំទ្រខ្លាំងសម្បើមនាពេលបច្ចុប្បន្ននេះ។ ត្រឹមព្រះជន្មាយុ ១០-១១ ព្រះវស្សាប៉ុណ្ណោះ តែរាជធីតា ពេញដោយព្រះសមត្ថភាព មានស្នាមព្រះហស្ថលើវិស័យសិល្បៈវប្បធម៌ និងសង្គមជាច្រើននឹកស្មានមិនដល់។
កត្តិនាមរបស់ព្រះនាងតូច មិនត្រឹមតែល្បីរន្ទឺក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងល្បីរន្ទឺ ដល់ក្រៅប្រទេសថែមទៀត ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេណា បានបង្ហាញរូបភាពជាច្រើនសន្លឹក ធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍មិនស្ទើរ និងកោតសសើរព្រះនាងតូចយ៉ាងខ្លាំង ក្រោយឃើញ ព្រះនាងតូច ទ្រង់គ្រងសំលៀកបំពាក់ប្រពៃណី មួយឈុតនេះ យ៉ាងស្រស់ស្អាត ។
យោងតាមផេកផ្លូវការរបស់ព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះទាំងស្រុងថា នាថ្ងៃនេះ ខ្ញុំសូមបង្ហាញនូវឈុតសម្លៀកបំពាក់បុរាណច្នៃថ្មីដ៏ស្រស់ស្អាតមួយឈុត ដែលខ្ញុំពេញចិត្តជាខ្លាំង។
ខ្ញុំសូមសរសើរចំពោះ ស្រីស្រស់ អ្នកច្នៃម៉ូតបុរាណ បានសំរិតសំរាំងច្នៃម៉ូតសម្លៀកបំពាក់នេះបានយ៉ាងល្អ ស្រស់ស្អាតដោយមានលំអរក្បាច់ផ្កាចន្ទន៍ ។ ក្បាច់ផ្កាចន្ទន៍ ជាក្បាច់បុរាណខ្មែរ ពិសេសលើសំពត់នាងទេពអប្សរចម្លាក់មហា ប្រាសាទអង្គរវត្ត។ ទំរាំចេញជាឈុតនេះបាន បងស្រីបានប្រើពេលយ៉ាងយូរ ក្នុងការរចនា និងរិះរកភាពល្អៗមកបញ្ចូលក្នុងឈុតនេះ។ ខ្ញុំក៏សូមអរគុណចំពោះ Vid Vid Make Up សម្រាប់ការផាត់មុខ និង Vy Hair Style សម្រាប់ការធ្វើសក់ ព្រមទាំង Dreamsoot សម្រាប់ការថតដ៏ពិសិដ្ឋមួយនេះ។
ទន្ទឹមនិងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកបង ជា សុគន្ធ ម្ចាស់សំអាងការ រស្មីស៊ីលីណាហ្គោល ដែលបានជួយជ្រំជ្រែងក្នុងការរៀបចំ និងឧបត្ថម្ភគ្រប់សព្វសម្រាប់ម៉ូតសម្លៀកបំពាក់នេះ ព្រះនា