លោក សាន សុខសីហា ណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា ចំនួន៣ចំណុច
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នេះ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា ចំនួន៣ចំណុចរួមមាន ៖
ទី១_ ករណីភ្លើងស្តុប៖ បើសិនភ្លើងស្តុបពណ៌ក្រហម អ្នកបើកបរបត់ស្តាំក្នុងស្ថានភាពគ្មានគ្រោះថ្នាក់ សូមកុំផាកពិន័យ
ទី២_ករណីភ្លើងលឿង៖ នៅពេលអ្នកបើកបរជិះហួសគំនូសផ្លូវដើរ ទើបលោតភ្លើងលឿង ក៏សូមកុំផាកពិន័យ គឺត្រូវអប់រំណែនាំ
ទី៣_ចំណែកនគរបាលនៅតាមគោលដៅសម្រួលចរាចរណ៍ សូមកុំឲ្យក្លាយទៅជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ ៕