តុលាការមីយ៉ាន់ម៉ា កាត់ទោសលោកស្រីស៊ូជី ឱ្យជាប់គុក៦ឆ្នាំក្នុងសំណុំរឿងពុករលួយ ៖សារព័ត៌មានReuters
ណៃពិដោរ៖ ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី១៥ ខែសីហានេះថា តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បានកាត់ទោសមេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ នៅថ្ងៃចន្ទនេះ បន្ទាប់ពីបានរកឃើញថា លោកស្រីមានកំហុសក្នុងសំណុំរឿងពុករលួយចំនួនបួន។
លោកស្រី ស៊ូជី អាយុ ៧៧ឆ្នាំ ត្រូវបានកាត់ទោសពីបទប្រើប្រាស់ថវិកាខុសពីមូលនិធិ Daw Khin Kyi ដែលជាអង្គការដែលលោកស្រីបានបង្កើតការលើកកម្ពស់សុខភាព និងការអប់រំ ដើម្បីសាងសង់ផ្ទះ និងជួលដីដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងអត្រាបញ្ចុះតម្លៃ៕
ប្រភព៖ Reuters