ត្រៀម! កាមេរ៉ាផ្លូវជាតិ លេខ ៣ នឹងភ្ជាប់អ៊ីនធឺណេត ថតច្បាស់ណាស់ ថតបានទាំងអស់ ចាប់អ្នកបើកបរមិនគោរព ច្បាប់ និងផាកពិន័យដល់ផ្ទះតែម្តង!
ព័ត៌មានជាតិ
103

រាជធានីភ្នំពេញ ៖ យោងតាម ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន គូស បញ្ជាក់ថា ក្រសួងសាធារណការ បាននិងកំពុងរៀបចំ ភ្ជាប់ប្រព័ន្ធអិនធឺណិតភ្ជាប់ ជាមួយ កាមេរ៉ា សុវត្ថិ ភាពនៅលើផ្លូវជាតិលេខ៣ ដើម្បីចាប់អ្នកបើកបរមិនគោរព ច្បាប់ ចរាចរ ណ៍នៅលើដងផ្លូវ ហើយផាកពិន័យដល់ផ្ទះតែម្តង។

ការគូសបញ្ជាក់របស់ ឯកឧត្តមទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការ ងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និង ដឹកជញ្ជូន។

ឯកឧត្ដម ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងថា ឆ្នាំនេះក្រសួងនឹងបើកការ សាង សង់ ផ្លូវលេខ៣១, លេខ៣៣ និងផ្លូវលេខ៤១ ហើយក៏បានចរចាដាក់កាមេរ៉ា នៅលើផ្លូវ ទាំងបីនេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្ដីលើកឡើថា នៅផ្លូវជាតិលេខ៣ បានបំពាក់ កាមេរ៉ា ចាប់ល្បឿន ប៉ុន្តែមិនទាន់បានអនុវត្តន៍ពេញលេញនៅឡើយ ដោយសារការតភ្ជាប់ ប្រព័ន្ធអិនធឺណិតមានការយឹតយ៉ាវបន្តិច ហើយខាងសមត្ថកិច្ចបានកំពុងខិតខំប្រឹងប្រែង សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីតភ្ជាប់ប្រព័ន្ធ អិនធឺ ណិត ជាមួយកាមេរ៉ាចាប់ ខណៈពេលចាប់បានហើយ គឺចេញវិក្កយបត្រទៅ ដល់ផ្ទះ តែម្តង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់បន្ថែមថា៖ «កាមេរ៉ាផ្លូវជាតិ លេខ ៣ ថតច្បាស់ណាស់ ថតបានទាំងអស់ អីចឹងយើងត្រៀមដូចគ្នានៅផ្លូវជាតិលេខ៣១, ៣៣ និងផ្លូវលេខ៤១ ហើយយើងកំពុងពិភាក្សាជាមួយជប៉ុន ដាក់កាមេរ៉ាដែរ នៅផ្លូវ ជាតិលេខ៧»៕


Telegram