សាលារាជធានីភ្នំពេញ កំពុងរៀបចំបង្កើតQR Code ទុកឲ្យមហាជនងាយស្រួលបរិច្ឆាគថវិកា តិចក្តី ច្រើនក្តី ដើម្បីជួយទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា
ព័ត៌មានជាតិ
84

ថ្មីៗនេះ នៅលើផេកផ្លូវការរបស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបង្ហោះកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខ្ញុំបានចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំរាជធានីភ្នំពេញ ជាមួយលោកនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ លោកនាយកទីចាត់ការ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញពាក់ព័ន្ធ និងតំណាងធនាគារនានានៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បី សហការជាមួយធនាគារនានានៅរាជធានីភ្នំពេញ ក្នុងការបង្កើតគណនីធនាគារ និងពិភាក្សាបច្ចេកទេស QR Code ក្នុងន័យបង្កភាពងាយស្រួលដល់សប្បុរសជននៅក្នុងរាជធានីភ្នំពេញ ដែលមានបំណងចង់ចូលរួមជាថវិកាទោះតិចក្តី ច្រើនក្តីដែលជាអំណោយមនុស្សធម៌ សំរាប់ទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការរក្សាឱ្យបាននូវនិរន្តរភាព នៃកិច្ចដំណើរការជួយសង្គ្រោះកុមារនៅកម្ពុជាដែលជា « ទំពាំងស្នងឬស្សី » និងជាកូនចៅជំនាន់ក្រោយដើម្បីមានឱកាសក្នុងការបន្តកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕


Telegram